ព័ត៌មានជាតិ
ក្រសួងផែនការរកឃើញពលរដ្ឋមានបញ្ហាជីវភាពក្នុងតំបន់បិទខ្ទប់ដំណាក់កាលទី២ជិត៦ម៉ឺនគ្រួសារបន្ថែមទៀត
ភ្នំពេញ ៖ ក្រសួងផែនការបានរកឃើញប្រជាពលរដ្ឋដែលជួបបញ្ហាជីវភាពរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តព្រះសីហនុក្នុងតំបន់បិទខ្ទប់ដំណាក់កាលទី២ប្រមាណជិត៦ម៉ឺនគ្រួសារស្មើនឹងជិត២០ម៉ឺននាក់បន្ថែមទៀតដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

នៅក្នុងដំណាក់កាលទី១ក្រសួងបានកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដោយមានគ្រួសារគោលដៅទាំងនោះ បានសម្ភាសន៍ជាប់ចំនួនសរុប ៦១,៦៧៨គ្រួសារ ដែលស្មើនឹងប្រជាជនចំនួន ២០៦,៩៩៨ នាក់ក្នុងចំណោមអ្នកដាក់ពាក្យ ជាង៦ម៉ឺន៤ពាន់គ្រួសារកំពុងបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១តទៅ។

លោកស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍នៅល្ងាចថ្ងៃទី០៥កក្កដានេះថា« ជាលទ្ធផលក្រសួងផែនការ បានរកឃើញអ្នកសម្ភាសន៍ជាប់ដើម្បីទទួលប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ ទាំង៣តំបន់ និងអ្នកជំងឺបានឆ្លង នឹងស្លាប់ បន្ថែមលើជុំទី១កំពុងបើកប្រាក់ មានចំនួនសរុបជាង ៥ម៉ឺន៩ពាន់គ្រួសារ ស្មើនឹងប្រជាជនសរុបចំនួន ប្រមាណជាង ១៩ម៉ឺននាក់»។

លោក បានបន្តថា ដូច្នេះទាំង២ដំណាក់កាលនេះ ក្រសួងបានរកឃើញអ្នកដែលរងគ្រោះក្រោយការបិទខ្ទប់ និងឆ្លងជំងឺកូវីដ១៩ និងស្លាប់ដោយសារជំងឺនេះ មានចំនួនសរុបទាំង២លើក មានប្រមាណ១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណ៤០ម៉ឺននាក់។
លោក បានបន្តទៀតថា «ជាទស្សនៈខ្ញុំផ្ទាល់ខ្លួនទេ គឺអ្នកដែលសម្ភាសន៍ជាប់ដំណាក់កាលទី២នឹងអាចបើកប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ពីដំណាក់កាលទី១នេះរួច»។

តែយ៉ាងណាក៏ដោយ លោក ស្រីដា សូមរង់ចាំសេចក្តីសម្រេច និងប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាផ្លូវការ។
លោក ស្រីដា បានបន្ថែមថា ក្នុងការសម្ភាសន៍ពលរដ្ឋមានបញ្ហាជីវភាពក្នុងកំឡុងពេលបិទខ្ទប់ដំណាក់កាលទី២នេះក្រសួងបានចាប់ផ្តើមពីថ្ងៃទី១៨ខែមិថុនា ដោយប្រើប្រាស់អ្នកសម្ភាសន៍ប្រមាណ១២០០នាក់ដោយសារលើកទី២នេះមានអ្នកពាក្យស្នើសុំច្រើនជាងលើកទី១។

នៅពេលសួរថាតើនឹងមានសម្ភាសន៍ដំណាក់កាលទី៣ឬទី៤ទៀតឬក៏បិទបញ្ចប់ត្រឹមដំណាក់ទី២នេះ លោក ស្រីដា បានបញ្ជាក់ថា «មិនទៀងទេបើរាជរដ្ឋាភិបាលពិនិត្យឃើញថា សភាពការណ៍លំបាកនៅបន្ត គឺអាចបន្តជួយទៀត គ្រាន់តែយើងធ្វើជាដំណាក់កាលៗ ដូចជាជួយប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះអញ្ជឹង គឺរាជរដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភជូន៣ខែទៀត»៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម១៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


