ព័ត៌មានជាតិ
គិតត្រឹមដើមខែកក្កដានេះ ព្រះសង្ឃចំនួន៨៨អង្គ នៅខេត្តត្បូងឃ្មុំ រកឃើញវិជ្ជមានកូវីដ-១៩
(ត្បូងឃ្មុំ)៖ ព្រះសង្ឃចំនួន៨៨អង្គ ដែលគង់នៅវត្តមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានរកវិជ្ជមានកូវីដ-១៩ ចាប់តាំងពីចុងខែមិថុនា ដល់ដើមខែកក្កដា ឆ្នាំ២០២១នេះ។ នេះបើតាមលោក ហាក់ ហ៊ុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ហាក់ ហ៊ុន បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ គឺមានព្រះសង្ឃចំនួន៨៨អង្គ គង់នៅតាមបណ្ដាវត្តមួយចំនួន ដូចជា៖ នៅវត្តទួលទ្រាត្បូង និងវត្តទួលទ្រាជើងជាដើម ស្ថិតនៅភូមិ ទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីឆ្លងលើព្រះសង្ឃច្រើនជាងគេ ។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ លោក ហាក់ ហ៊ុន បានឲ្យដឹងបន្តថា បន្ទាប់ពីមានករណីឆ្លងលើសង្ឃ នៅវត្តទួលទ្រាត្បូងភ្លាមៗ អាជ្ញាធរខេត្ត មន្ទីរសុខាភិបាលខេត្ត និងរូបលោកផ្ទាល់ បានចុះទៅដល់ទីតាំងវត្ត ហើយមានវិធានការបិទខ្ទប់ នៅទីតាំងវត្តទួលទ្រាត្បូងនេះ ដោយដាក់នគរបាលការពារទីនោះផងដែរ។
អ្នកសារព័ត៌មានកម្ពុជាថ្មី បានទាក់ទងតាមទូរស័ព្ទ ទៅលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដើម្បីបញ្ជាក់បន្ថែមជុំវិញករណីឆ្លងកូវីដ-១៩ ទៅលើព្រះសង្ឃនៅខេត្តត្បូងឃ្មុំនេះ តែទូរស័ព្ទចូលលើកទី១ លោកថាកំពុងជាប់ប្រជុំ និងទូរស័ព្ទចូលលើកទី២ លោកបានចុចជាប់រវល់៕ (ដោយ)៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


