កីឡា
ហែមថុន វិទិនី សម្រេចបំណងបង្កើតឈ្មោះ Brand ខ្លួនឯងលើសម្ភារកីឡាហែលទឹក
គ្រូជម្រើសជាតិហែលទឹក កញ្ញា ហែមថុន វិទិនី បានសម្រេចក្ដីបំណងដែលចង់បង្កើកសម្ភារកីឡាហែលទឹក Brand ខ្លួនឯង និងកំពុងលក់ជូនអ្នកគាំទ្រ ឬអ្នកដែលនិយមកីឡាមួយនេះនាពេលបច្ចុប្បន្ន។

កញ្ញា ហែមថុន វិទិនី
គ្រូជម្រើសជាតិហែលទឹក កញ្ញា ហែមថុន វិទិនី បានលើកឡើងថា ការបង្កើតឲ្យមានជា Brand ឬមុខរបរដោយខ្លួនឯងនេះជាក្ដីបំណងរបស់ខ្លួនដែលមានជាយូរមកហើយ និងជាអ្វីដែលមិនទាន់លេចជារូបរាងអស់ជាច្រើនឆ្នាំកន្លងទៅ។ ដោយសារតែខ្លួនឃើញអ្នកកីឡាល្បីៗមានមុខរបរ Online ដោយខ្លួនឯង និងមានភាពជោគជ័យផងនោះទើបជំរុញទឹកចិត្តខ្លួនឲ្យចាប់ផ្ដើមនៅពេលណាមួយជាមិនខាន។

កញ្ញា ហែមថុន វិទិនី
វិទិនី ចាប់ផ្ដើមបំពេញក្ដីស្រមៃមួយនេះហើយតាមរយៈការបង្កើត Brand ផ្ទាល់ខ្លួនគឺ VHY ដែលជាឈ្មោះកាត់របស់ខ្លួនតែម្ដងលើផលិតផលនោះ។ គ្រូបង្វឹករូបនេះបានធ្វើលើមួកហែលទឹក វ៉ែនតាហែលទឹក ជើងទាសម្រាប់ហែលទឹកជាដើម។ សម្ភារទាំងនេះផងដែរគឺផ្ដោតលើគុណភាពប្រើប្រាស់ និងផ្ដោតតាមស្ដង់ដាត្រឹមត្រូវសម្រាប់អ្នកហែលទឹកតែម្ដង។ ឥលូវនេះកំពុងផ្ទុះការគាំទ្រច្រើនផងដែរពីសំណាក់អ្នកនិយមហែលទឹកដែលបានកុម្ម៉ង់ចង់យកទៅប្រើប្រាស់។

សម្ភាររបស់ កញ្ញា ហែមថុន វិទិនី
បញ្ជាក់ដែរថា កញ្ញា ហែមថុន វិទិនី បច្ចុប្បន្នជាគ្រូបង្វឹកជម្រើសជាតិហែលទឹកកម្ពុជា។ រូបគេជាអតីតកីឡាការិនីឆ្នើមមួយរូបនាពេលកន្លងមក និងជាគ្រូបង្វឹកដែលបានឆ្លងកាត់វគ្គសិក្សាជំនាញបង្ហាត់បង្រៀនផ្នែកកីឡាមួយនេះកម្រិតខ្ពស់ជាច្រើនប្រទេសផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


