ព័ត៌មានជាតិ
តារាខ្មែរអបអរសាទរខួបលើកទី១៣ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក
នាឱកាសខួបលើកទី១៣ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក(០៧ ខែកក្កដា២០០៨-០៧ កក្កដា២០២១) គេឃើញប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានបង្ហោះសារចូលរួមអបអរ។
ដោយឡែកសម្រាប់តារាប្រុស-ស្រីល្បីៗរបស់ខ្មែរជាច្រើនទៀត ក៏មិនខុសគ្នាដែរ គឺពួកគេក៏បានបង្ហាញសារចូលរួមអបអរផងដែរ។ ជាក់ស្តែងតារាសម្តែងនិងចម្រៀង៤រូបនេះ ក៏បានថ្លែងសារចូលរួមអបអរផងដែរ។
១.តារាចម្រៀង ពេជ្រ សោភា បានលើកឡើងថា អបអរសារទរខួប១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងនាមជាខ្មែរសូមបងប្អូនជនរួមជាតិចូលរួមអបអរសាទរទាំងអស់គ្នា ជាពិសេសសូមបន្តថែរក្សាការពារ និងអភិរក្សប្រាង្គប្រាសាទរបស់ខ្មែរ ជាកេរ្តិ៍តំណែលដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ ។
២.តារាសម្ដែង នី មុន្នីនាថ បានបង្ហោះសារអបអរថា អបអរសាទរខួប១៣ឆ្នាំ ហើយដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ប្រាសាទព្រះវិហារ ត្រូវបានអង្គការ យូណេស្កូ សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក(៧កក្កដា២០០៨-៧កក្កដា២០២ ១)។
៣.តារាសម្តែង ស៊ឹម ស្រីនិច បានលើកឡើងដែរថា អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ ថ្ងៃនេះគឺជាខួបលើកទី១៣ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក។ សូមចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។
៤.តារាចម្រៀងប្រុស ឆុន បាលូ បានបង្ហោះសារដែរថា អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
សូមជម្រាបថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិចប្រទេសកាណាដា៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ