ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី២ នៅសាលាបឋមសិក្សាសាគូរ៉ា
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីក្រោមឱវាទចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះ សីហនុ។
ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងដូសទី២ថា សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងមកខេត្តព្រះសីហនុ ដើម្បីធ្វើការចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ទោះបីយើងមានវ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ នៅក្នុងខ្លួនក៏ដោយ យើងត្រូវតែអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងតាមការណែនាំ ៣.ការពារ និង ៣.កុំ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នាទាំងពេលនេះ និងក្រោយពេលចាក់វ៉ាក់សាំងរួច។


អភិបាលខេត្តព្រះសីហនុ បានបន្តថា ទោះបីខ្លួនយើងមានអង់ទីគ័រការពារយ៉ាងណាក៏ដោយ ប៉ុន្តែយើងត្រូវតែការពារកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩បន្តទៀត ព្រោះយើងបានឃើញហើយថា រាល់ថ្ងៃនេះទោះបីការចាក់វ៉ាក់សាំងពីរដងរួចហើយ ក៏នៅតែមានការឆ្លងជំងឺកូវីដ ប្រសិនបើយើងមិនបានអនុវត្តវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ក៏ប៉ុន្តែការឆ្លងវាមានកម្រិតតិច និងស្រាល។ ការឆ្លងជំងឺកូវីដ-១៩ វាធ្វើឱ្យយើងខាតពេលវេលាទាំងអស់គ្នា ដូច្នេះដើម្បីកុំឱ្យ ខាតពេលវេលា យើងត្រូវអនុវត្តវិធានការ រក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស លាងដៃជាមួយសាប៊ូ អាល់កុល ជែល ឱ្យបានញឹកញាប់ និងប្រកាន់ខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ សូមជូនពរបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា។




ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអភិបាលខេត្តព្រះសីហនុ និងក្រុមការងារក៏បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅអគារស្នាក់នៅកងពលតូចលេខ៧០ មានទីតាំងសង្កាត់លេខ១ ក្រុងព្រះសីហនុ ព្រមទាំងបានផ្ដាំផ្ញើឱ្យបងប្អូនទាំងអស់ឆាប់ជាសះស្បើយទាំងអស់គ្នា ត្រូវខំថែរក្សាខ្លួន ក្រកាន់ភ្ជាប់នូវវិធានការណ៍របស់ក្រសួងសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ព្រមទាំងបានឧបត្ថម្ភ ថ្នាំចិន ១០០ប្រអប់ ថ្នាំឈឺបំពងក ២០ប្រអប់ Vitamin C គ្រាប់ ១៦ដប Vitamin C ដាក់ទឹកពុះ ១៦ប្រអប់ មីកំប៉ុង ៦កេសធំ ទឹកសុទ្ធ ១០កេស ម៉ាស ១៦ប្រអប់ អាល់កុល ២កាន អាល់កុលបាញ់ដៃ ១៦ដប ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ



