Connect with us

ព័ត៌មានជាតិ

តែ​គុជ​ដ៏​ល្បីល្បាញ​របស់ ​តៃវ៉ាន់ TRUEDAN បើក​ដំណើរការ​សាខា នរោត្តម នៅ​ព្រឹក​ថ្ងៃ​៨ កក្កដា​នេះ​

បានផុស

នៅ

​កាលពី​ថ្ងៃទី​៨​កក្កដា​កន្លងទៅ​ថ្មីៗ​នេះ តែ​គុជ TRUEDAN ដែល​ទទួលបាន​ការពេញនិយម​នៅ​ទូទាំង​ទ្វីបអាស៊ី​និង​អូស្ត្រាលី មាន​ដើមកំណើត​ពី​តៃវ៉ាន់​បានរៀបចំ​ពិធី​សម្ពោធ​សាខា​ថ្មី​របស់ខ្លួន​ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្បែរ​ផ្សារ​ទំនើប​ជីបម៉ុង Noro Mall ទល់មុខ​ធនាគារ BNK Microfinance​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Alan Lian ប្រធាន​គ្រប់គ្រង​ទីផ្សារ TRUEDAN ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា TRUEDAN ជា​យីហោ​តែ​គុជ​អន្តរជាតិ​ដ៏​ល្បីល្បាញ ដែលមាន​ដើមកំណើត​មកពី​ប្រទេស​តៃវ៉ាន់ ហើយ​កំពុងតែ​បើក​ដំណើរការ និង​ទទួលបាន​ប្រជាប្រិយភាព​លើ​បណ្តា 13 ប្រទេស​។ ឥឡូវនេះ បាន​មកដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។

​គន្លឹះ​សំខាន់​នៃ​ការរក្សា​រសជាតិ​ដើម ដ៏​ឈ្ងុយឆ្ងាញ់​របស់​ទ្រូ​ដាន់​នោះ​គឺ ស្ករអំពៅ ត្រូវបាន​ចម្អិន​ដោយ​ដៃ​ផ្ទាល់ និង​វិធីសាស្ត្រ​ក្នុងការ​រៀបចំ ទុកដាក់​ភេសជ្ជៈ ទៅតាម​រូបមន្ត​ដើម​មកពី​ប្រទេស​តៃវ៉ាន់​។ គ្រឿងផ្សំ​ស្រស់ៗ​ជាច្រើន​មុខ បូករួម​ទាំង​ស្លឹក​តែ ដ៏​មាន​គុណភាព​ខ្ពស់ ត្រូវបាន​ប្រើប្រាស់​ក្នុង​ការធ្វើ​ភេសជ្ជៈ ទ្រូ​ដាន់ ដើម្បីឱ្យ​អ្នកទទួល​ទាន ធានាថា​ទទួលបាន​នូវ​រសជាតិ​ដើម​ដ៏​ឈ្ងុយឆ្ងាញ់ ព្រមទាំង​សុខភាព​ល្អ​ផងដែរ​។​

ភេសជ្ជៈ​ទាំងអស់​របស់ TRUEDAN ពុំមាន​ប្រើប្រាស់​នូវ​សារ​ជាតិគីមី ឬ គ្រឿង​បន្ថែម​ពណ៌​ផ្សេងៗ​លើ​ភេសជ្ជៈ​ឡើយ ដូច្នេះហើយ​នៅពេល ដែល​ទទួលទាន​ភេសជ្ជៈ​របស់ TRUEDAN វា​នឹង​ធ្វើអោយ​លោកអ្នក​ទទួលបាន​រស​ជាតិ​ដ៏​ឆ្ងាញ់ និង​មាន​អារម្មណ៍​ថា ស្រស់ស្រាយ ដូច​បាន​ញ៉ាំ​ផ្ទាល់​នៅ​តៃវ៉ាន់។

Truedan ត្រូវបាន​នាំចូល​មកកាន់​ប្រទេស​កម្ពុជា ហើយនឹង​កំពុងបើក​ដំណើរការ​នូវ​ហាង​ចំនួន 02 រួចមកហើយ ដែល​ក្នុងនោះ​មាន TRUEDAN សាខា​តិច​ណូ និង TRUEDAN សាខា​អូឡាំពិក ។ ពេលនេះ TRUEDAN Cambodia បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​សាខា​ទី​03 របស់ខ្លួន ដែលមាន​ទីតាំង​ដ៏​ធំ​ទូលាយ និ​មាន​ផាសុកភាព នោះ​គឺ TRUEDAN សាខា​នរោត្តម ដែលមាន​ជាមួយ​ភេសជ្ជៈ​៤ រសជាតិ​ថ្មី​ចេញលក់​នៅ​ថ្ងៃ សម្ពោធ​នេះ​ផងដែរ​។​

​ភេសជ្ជៈ​ល្បី​ប្រចាំ​ហាង TRUEDAN រួមមាន​÷

•​ ​តែ​គុជ​ស្ករអំពៅ (Brown Sugar Milk Tea with Boba)

•​ ​ត្រាវ​ស្រស់ ជាមួយ​ទឹកដោះគោ​ស្ករអំពៅ (Brown Sugar Milk with Fresh Taro)

•​ ​តែ​បៃតង​ម្លិះ ជាមួយ​គ្រី​ម​ទឹកដោះគោ (Jasmine Green Tea with Milk Cream)

•​ ​តែ​ម្លិះ​បៃតង ផា​សិន គុជ​ជាមួយ​ចាហួយ​ដូង (Passion Fruit Green tea with Boba & Coconut Jelly)

•​ ​តែ​បៃតង​ម៉ា​ឆា​ក្រឡុក​ទឹកដោះគោ​ស្រស់ និង​ភូ​ឌិ​ញ (Matcha Milk with Pudding Shaved Ice)

​គ្រប់​ភេសជ្ជៈ TRUEDAN ទាំងអស់​ក៏​អាច​កុម្ម៉ង់​បាន​ពី​កម្មវិធី​ដឹកជញ្ជូន​បាន​ផងដែរ ដូចជា foodpanda, NHAM24, BLOC, Muuve និង E-GetS រឺ សេវាកម្ម​ដឹក​ជ​ញ្ជូន​រហ័ស​របស់​ហាង​ផ្ទាល់ 095 6666 20 រឺ inbox Facebook page: Truedan Cambodia៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម