ព័ត៌មានជាតិ
មួយប៉ប្រិចភ្នែក កុមារពីរនាក់ ផ្លាស់ប្តូរវាសនា បំផុសទឹកចិត្តមនុស្សគ្រប់គ្នាឲ្យតស៊ូ កុំចុះចាញ់
ក្នុងសម្លៀកបំពាក់មិនរៀបរយ គ្មានស្បែកជើង ជិះកង់កញ្ចាស់ ធ្វើឲ្យមនុស្សគ្រប់គ្នាអាសូរចិត្តពេកក្រៃ។ នេះជារូបភាពកុមារពេជ្រ ធារ៉ា ដែលបានចូលរួមព្រឹត្តិការណ៍ប្រណាំងកង់មួយ។
កើតក្នុងគ្រួសារក្រីក្រ មានឪពុកជាកម្មករសំណង់និងម្តាយកំពុងមានជំងឺប្រចាំកាយ មានបងប្អូនរហូតដល់៥នាក់ កុមារម្នាក់នេះបានក្លាយជាតួអង្គដែលបំផុសទឹកចិត្តមនុស្សគ្រប់គ្នាឲ្យតស៊ូ កុំចុះចាញ់វាសនា។


ក្រោយរូបភាពដ៏កម្សត់គួរឲ្យអាណិតអាសូររបស់ពេជ្រ ធារ៉ា ត្រូវបង្ហោះពេញបណ្តាញសង្គមហ្វេសបុក មានឧកញ៉ា និងមនុស្សជាច្រើនបានជួយឧបត្ថម្ភគាំទ្រដើម្បីផ្លាស់ប្តូរវិថីជីវិតរបស់ក្មេងប្រុសម្នាក់នេះ។
ពេលសួរពីគោលបំណងទៅថ្ងៃអនាគត ពេជ្រ ធារ៉ា និយាយយ៉ាងមុតមាំថា ចង់ធ្វើទាហាន ដើម្បីបម្រើជាតិមាតុភូមិ។
ដោយឡែកកុមារីម្នាក់ទៀត មានសម្បុរស្រអែមរស់នៅភូមិភាគឦសាន យ៉ង ស្រីនីត អាយុ១១ឆ្នាំ ក៏កំពុងមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម។
ទំនេរពីការសិក្សា ជួយលក់ដូរចេកឆាបឪពុកម្តាយនៅក្នុងសហគមន៍ដាក់ដាំក្នុងខេត្តមណ្ឌលគិរី កុមារីសម្បុរស្រអែមស្រស់ប្រិមប្រិយនេះ ដុងពីកំណើតមានសំនៀងពីរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់។ នាងមានក្តីស្រម័យមួយ គឺចង់ក្លាយជាអ្នកចម្រៀង និងគ្រូបង្រៀន។


ដោយមើលឃើញពីសមត្ថភាព និងលក្ខណៈសម្បត្តិពីធម្មជាតិ លោក ឧកញ៉ា ស្រី ចាន់ថន បានសម្រេចចិត្តជ្រើសរើសយកស្រីនីត ចូលក្នុងផលិតកម្ម( ជេតប្រូដាកសិន jet Production ) និងឧបត្ថម្ភឲ្យរៀនចប់ដូចក្តីប្រាថ្នា ដើម្បីក្លាយជាគ្រូបង្រៀន និងជាតារាចម្រៀងក្នុងវិស័យសិល្បះនាថ្ងៃអនាគត៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


