ព័ត៌មានជាតិ
ស្រុកមង្គលបូរី ៣ថ្ងៃ រកឃើញពលរដ្ឋវិជ្ជមានកូវីដ-១៩ ៩៨នាក់ ក្នុងចំណោមអ្នកបានធ្វើតេស្តច្រើនរយនាក់
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញបានយកសំណាកប្រជាពលរដ្ឋជាច្រើនរយនាក់រស់នៅក្នុងស្រុកមង្គលបូរី ទៅពិនិត្យឧបករណ៍រហ័ស បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៩៨នាក់។

លោក រ័ត្ន ដាសីុណង់ អភិបាលស្រុកមង្គលបូរីបានឱ្យដឹងបន្ថែមថា ក្នុងនោះកុមារក៏មានកើតដែរ ភាគច្រើនប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានេះ រដ្ឋបាលស្រុកមង្គលបូរី និងក្រុមគ្រូពេទ្យកំពុងបញ្ជូនអ្នកកើតជំងឺកូវីដ-១៩ នេះទៅមណ្ឌលចត្តាឡីស័កជាច្រើនកន្លែងអស់ហើយ។
លោក រ័ត្ន ដាស៊ីណង់ បញ្ជាក់ថា ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលស្រុក នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានសុខាភិបាលនេះ។

ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលស្រុក ក្នុងករណីបុគ្គលណាមិនអនុវត្តកាតព្វកិច្ច ល្មើសនឹងវិធានសុខាភិបាល នឹងត្រូវវិន័យអន្តរកាល ចាត់វិធានការផ្លូវច្បាប់ផងដែរ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុអនុវត្តយ៉ាងយកចិត្តទុកដាក់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


