ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ អង្គការភ្លែនប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក ហង់ បូណា ប្រធានប្រតិបត្តិកម្មវិធី បាននាំយកអំណោយ មាន ប៉ៅអីចល័ត ចំនួន១០០គ្រឿង ,ភួយ ចំនួន១០០ ,អាល់កុល ៣០០លីត្រ , ដបជ័រដាក់អាល់កុលបាញ់ ៥០ដប ,មី ៥០កេសតូច និង ត្រីខ ២០កេស ត្រូវបានយកមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលាខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោក ហង់ បូណា ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជំងឺកូវិដ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជំងឺដ៏កាចសាហាវនេះ។
លោកបានបញ្ជាក់ថា ក្រៅពីការប្រគល់សម្ភារៈទាំងនេះ អង្គការនឹងបន្តផ្តល់សម្ភារៈក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវិដ នៅស្រុកបន្ទាយស្រី , ស្រុកអង្គរធំ , ស្រុកអង្គរជុំ និង ស្រុកស្រីស្នំ ផងដែរ ។
ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការភ្លែន ដែលបានផ្តល់ជូននូវជាគ្រឿងឧបភោគបរិភោគ ក្នុងកិច្ចបម្រើដល់យុទ្ធនាការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវិដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។
ឯកឧត្តមក៏បានជម្រាបជូនដល់សប្បុរសជនថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវិដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ២០២១នេះ អាជ្ញាធរខេត្តបានផ្តល់នូវស្បៀង សម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងបងប្អូនជួបនូវហានីភ័យខ្ពស់នៃជំងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងបានកំពុងបិទខ្ទប់ជាបណ្តោះអាសន្ននៅតាមឃុំ សង្កាត់ និងផ្សារក្នុងខេត្ត។ ម្យ៉ាងទៀតឯកឧត្តមក៏បានសំណូមពរដល់អង្គការភ្លែន ក៏ដូចសប្បុរសជនបន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុក ទៀតផងដែរ ។

ក្នុងនោះដែរឯកឧត្តមអភិបាលរងខេត្ត ក៏បានឲ្យដឹងផងដែរថា ក្នុងជំហានទី២ នៃការចាក់វ៉ាក់សាំងកូវិដ១៩ ជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប ខេត្តបានទទួលវ៉ាក់សាំងពីគណៈកម្មការចាក់វ៉ាក់សាំង បានចំនួន៨២ម៉ឺនដុស សម្រាប់ចាក់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ចំនួន២១ម៉ឺននាក់ ហើយចំពោះប្រជាពលរដ្ឋនៅតាមបណ្តាស្រុក និងទទួលបានការចាក់ បន្ទាប់ពីក្រុងសៀមរាប ក្នុងពេលវ៉ាក់សាំងបានមកដល់ខេត្ត ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


