ព័ត៌មានជាតិ
បញ្ជូនជនសង្ស័យ២នាក់ បញ្ចូលទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងលាក់អាវុធ
ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនដល់តុលាហើយ ក្រោយពីសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យយកមកសាកសួរស្រាវជ្រាវ និងកសាងសំណុំរឿងរួចរាល់ពាក់ព័ន្ធចំនួន២បទល្មើសជួញដូររក្សាទុកសារធាតុញៀនចំនួន៦ថង់ កាំភ្លើងខ្លីច្នៃ១ដើម ដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកសុខ.និមលនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ខែកក្កដានេះថា ការងារបង្ក្រាបរក្សាទុកជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចទី០៦ក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកបន្តថា ករណីខាងលើនេះ សមត្ថកិច្ចបង្ក្រាបក្នុងបទល្មើសជាក់ស្តែង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមាន៖ ទី១. ឈ្មោះ ហូយ លឿប ភេទប្រុស អាយុ៣៧ឆ្នាំ និងទី២. ឈ្មោះ រិន ទូច ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងល្មើស ដែលនៅជាប់នឹងខ្លួនជនសង្ស័យមានដូចជា ថ្នាំញៀនប្រភេទមេតាំហ្វេតាមីនហៅ(ម៉ាទឹកកកice)ចំនួន០៦កញ្ចប់ មានទម្ងន់៥០,០០ក្រាម និងកាំភ្លើងខ្លីច្នៃចំនួន១ដើម រួមទាំងវត្ថុតាងបម្រើឲ្យការជួញដូរសារធាតុមួយចំនួនទៀតផង។ លោកនាយការិយាល័យបន្តថា បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការហើយដើម្បីអនុវត្តនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៦០ នាទី agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់



