Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី ថ្លែង​អំណរគុណ​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ទូ​សុវត្ថិភាព​ការពារ​ជំងឺ​កូ​វីដ

បានផុស

នៅ

ដើម្បី​អនុវត្ត​នូវ​គោល​ការណ៍ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​វិធានការណ៍ការពារ​និង​ទប់ស្កាត់​របស់​ក្រសួងសុខាភិបាល​ក្នុង​ការយក​សំណាក់​អ្នកជំងឺ​ មុន​ចូល​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ និង​គ្រប់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដើម្បី​ជៀសវាងការ​ចំលងជំងឺ​កូ​វិដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ លោកគ្រូពេទ្យ ហ៊ី​ង ផាន់​សគ​ន្ឋា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី បាន​ថ្លែងប្រាប់​អង្គភាព​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ ថា មួយ​រយះ​ពីរ​បី​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ លោក​ប្រធាន​មន្ទីរ​បានទទួល​អំណោយ​សម្ភា​រៈជា​តម្រូវការ​ដ៏​ចាំបាច់​សម្រាប់​មន្ទីរពេទ្យបង្អែក គឺ​ទូ​សុវត្ថិភាព និង​សម្ភា​រៈ​ផ្សេងៗ​ជាច្រើន​ទៀត​ពី​សប្បុរជន​ជា​អាជីវករ​ក្នុង​ផ្សារ​បាន​លុង ក្នុងនោះ​មាន​ទូ​សម្រាប់​ចាក់​វ៉ាក់សាំង និង​ទូ​សម្រាប់​ធ្វើតេស្ត​សំណាក ​ដែល​ដាក់​នៅ​ទីតាំង​ផ្សេងៗ​ដាច់ដោយឡែក​ពីគ្នា រួមមាន​៖

ទីតាំង​ទី​១ ដាក់​នៅ​សាលា​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ ស្ថិតក្នុង​ភូមិ​អភិវឌ្ឍន៍ ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។ ទីតាំង​ទី​២ ទូ​ដាក់​នៅក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បះ ស្ថិតនៅ​ក្នុងភូមិ​បឹង​កន្សែង​ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។ និង​ទីតាំង​ទី​៣ ជាទី​តាំង​ចុងក្រោយ​គឺ ជា​ប្រភេទ​ទូ​សម្រាប់​ធ្វើ​សំណាក និងតេស្ត​រហ័ស​(Rapid Test)​។​

លោក​ប្រធាន​មន្ទីរពេទ្យ​បាន​សំដែង​ការគោរពកោតសរសើរ ​និង​អរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​ឧត្ដុង្គឧត្ដម ជ្រះថ្លា​ពី​សប្បុរជន ដែលជា​និច្ចកាល​និង​ជា​រើ​យៗ​តែងតែបាន​ចូលរួម​ជួយឧបត្ថម្ភ​នូវ​សម្ភា​រះ​ បរិក្ខា​ ដែល​ខាង​មន្ទីរពេទ្យ​តម្រូវការ​ជា​ចាំបាច់​ជាច្រើន​ប្រភេទ​ក្នុង​យុទ្ធនាការ​ការពារ​និង​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​ដែល​កំពុង​ផ្ទុះ​ក្នុង​សហគមន៍ ២០​កុ​ម្ភះ​។​

សូមបញ្ជាក់​ជូន​ផងដែរ​ថា នៅ​ថ្ងៃទី​១៣​ ដល់​ថ្ងៃទី​២៥​ ខែកក្កដា ​ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​រតនគិរី​បាន​រៀប​ចំ​ទីតាំង​ចំនួន​ពីរ​សម្រាប់​ស្វាគមន៍​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​បាន​លុង​ទៅ​ចាក់​វ៉ាក់សាំង នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ ទីតាំង​ទី​១ នៅ​សាលា​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ដោយ​តម្រូវអោយ​ប្រជាពលរដ្ឋ​មកចាក់​វ៉ាក់សាំង​អញ្ជើញ​មកពី​ភូមិ​ជ័យជំនះ និង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​ ទីតាំង​ទី​២ នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ដោយ​តម្រូវអោយ​ប្រជាពលរដ្ឋ​មកចាក់​វ៉ាក់សាំង ដែល​អញ្ជើញ​មកពី​ភូមិ​ទេស​អន្លុង និង​ភូមិ​ថ្មដា ស្ថិតក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្ត​រតនគិរី​។​

ក្នុង​ឪ​កាស​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​និង​ទប់ស្កាត់​ជំងឺ​កូ​វិដ​១៩ ខ​ណះ​នេះ​ផងដែរ គេ​សង្កេតឃើញ​ទាំងពីរ​ទីតាំង​ខាងលើ ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​បាន​លុង​នាំគ្នា​មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ កាន់​លេខ​រៀង​អង្គុយ​រងចាំ​បន្តកន្ទុយ​គ្នា​ដោយ​សំដែង​ទឹកមុខ​សប្បាយរីករាយ​ក្រៃលែង​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម