ព័ត៌មានជាតិ
ផ្លោះរបងចូលលួចសម្ភារក្រុមហ៊ុនត្រូវអ្នកយាមឃើញចាប់បានប្រគល់ឱ្យសមត្ថកិច្ច
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែកក្កដានេះ បានធ្វើសកម្មភាពបិទបារ៉ែតភ្លើងរួចឡើងផ្លោះរបងចូលទៅខាងក្នុងលួចសម្ភារក្នុងក្រុមហ៊ុន អង្គគណនេយ្យ និងអធិការកិច្ច ដែលគេទុកចោល ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ប៉ុន្តែមិនបានសម្រេច ត្រូវអ្នកយាយក្រុមហ៊ុនចាប់បានប្រគល់ឱ្យសមត្ថកិច្ច។

ប្រភពព័ត៌មានពីអ្នកយាមនៅក្នុងក្រុមហ៊ុនខាងលើ បានឱ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់បានមកធ្វើសកម្មភាពចូលមកលួចម្ដងជាងពីរដងមកហើយ ប៉ុន្តែរូបគាត់ចាប់មិនបាន ហើយមុនពេលកើតហេតុជនសង្ស័យ បានធ្វើសកម្មភាពបិទបារ៉ែតភ្លើងខាងមុខក្រុមហ៊ុនរួចឡើងតាមរបងចូលផ្លោះទៅជាន់ខាងលើ លួចសម្ភារៈដូចជាដែក នឹងលួចកាត់ខ្សែភ្លើងនិងសំភារៈផ្សេងៗទៀត រួចសម្ងំដេកធ្វើព្រងើយ លុះដល់ម៉ោងកើតហេតុរូបគាត់ភ្ញាក់ឡើងក៏ឃើញជនសង្ស័យទេីបធ្វេីការឃាត់ខ្លួនបានម្នាក់ភ្លាមៗរួចក៏ជូនសមត្ថកិច្ចមូលដ្ឋាន។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួននគរបាលខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទីដើម្បីធ្វើការសួរនាំនិងចាត់ការបន្ត៕


អត្ថបទ៖ សុខា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


