Connect with us

ព័ត៌មានជាតិ

ព័ត៌មានបន្ថែម! ករណីផ្ទុះកូវីដ នៅផ្សារច្បារអំពៅ មួយព្រឹករកឃើញអ្នកវិជ្ជមាន ចំនួន២១នាក់

បានផុស

នៅ

ក្នុងរយៈពេលមួយព្រឹកប៉ុណ្ណោះ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២១នាក់ ដែលសុទ្ធសឹងជាអាជីវករផ្សារច្បារអំពៅ។

យោងតាមសេចក្តីរាយការណ៍ពីលោក គ្រី ហ៊ុច អនុប្រធានគ្រប់គ្រងផ្សារច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ចាប់ពីម៉ោង៧ និង៣០នាទីព្រឹក រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែល គឺក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ ដែលសុទ្ធសឹងជាអាជីវករផ្សារច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអនុប្រធានផ្សារបានបន្តថា ការដែលគណៈគ្រប់គ្រងផ្សារច្បារអំពៅ អំពាវនាវដល់អាជីវករផ្សារ ព្រមទាំងអ្នករត់ម៉ូតូឌុបជុំវិញផ្សារទៅយកសំណាកនេះ គឺបន្ទាប់ពីមានអាជីវករលក់ដូរក្នុងផ្សារ មានវីជ្ជមានកូវីដ-១៩នាពេលថ្មីៗនេះ។

លោក គ្រី ហ៊ុច បានបញ្ជាក់ទៀតថា ការរកឃើញអាជីវករលក់ដូរ ក្នុងផ្សារច្បារអំពៅចំនួន២១នាក់ មានវិជ្ជមាន​កូវីដ​-​១៩នេះ គឺក្នុងចំណោមអាជីវករ ប្រមាណជាង៣០០នាក់។ នៅសល់ប្រមាណជាង៣០០នាក់ទៀត ដែលកំពុងតម្រង់​ជួរយកសំណាក។ ក្នុងនោះដែរលោក គ្រី ហ៊ុច បានណែនាំឲ្យអាជីវករ ដែលរួមទាំងអ្នករត់ម៉ូតូឌុបជុំវិញផ្សារច្បារអំពៅ សូមរួសរាន់មកយកសំណាក នៅក្នុងបរិវេណសាលាបថមសិក្សារច្បារអំពៅ១ ស្ថិតនៅខាងកើតសាលាខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមជម្រាបថា ការយកសំណាកនេះ គឺទៅលើអាជីវករផ្សារលើ (ផ្សារច្បារអំពៅ) ប៉ុណ្ណោះ មិនទាន់យកសំណាកអាជីវករផ្សារបន្លែច្បារអំពៅនៅឡើយទេ៕ (ដោយ)៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម