អំណោយ​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ចែកជូន​ប្រជាពលរដ្ឋ ១០៦​គ្រួសារ តាម​លោកជំទាវ​ ម៉ែន សំអន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អំណោយ​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ចែកជូន​ប្រជាពលរដ្ឋ ១០៦​គ្រួសារ តាម​លោកជំទាវ​ ម៉ែន សំអន

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង រួម​ជា​មួយ​ប្រតិភូ​អមដំណើរ​បាន​ចុះសួរសុខទុក្ខ និង​នាំ​យក​អំណោយ​កាក​បាទ​ក្រហមកម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត នៅ​ស្រុក​រំដួល នៃ​ខេត្ត​ស្វាយរៀង សរុប​ចំនួន ១០៦​គ្រួសារ ​ដែល​ជា​ចាស់ជរា​គ្មាន​ទីពឹង ជន​ពិការ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​មានប្រសាសន៍ថា ទោះបី​ជំងឺឆ្លង​កូ​វីដ​១៩ មានការ​រី​រាលដាល នៅ​លើ​ពិភពលោក យ៉ាងណាក៏ដោយ កាក​បាទក្រហមកម្ពុជា នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្ដាំផ្ញើ​សាកសួរ​ទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជានិច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព​និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះ​ឡើយ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិត​ភាព​លំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់​ទីនោះ​ភ្លាម​ដោយ​មិន​រួញរា​ឡើយ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ ត្រូវ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​បង្ការ និង​ការពារ​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាង​ខ្លាំង​ដោយសារ​ជំងឺ​មួយ​នេះ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា ​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ ជាដើម ចំណែក​ឯ​អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា។​

​អំណោយ​ដែល​ត្រូវ​ផ្តល់ ជូន​ពលរដ្ឋ​ទាំង ១០៦​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ទឹក​ស៊ី​អ៊ីវ ៦​ដប កន្ទេល​បត់ ១ ឃី​ត ១​កញ្ចប់ និង​ថវិកា​ធ្វើដំណើរ​ចំនួន​៥​ម៉ឺន​រៀល ​ផង​ដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៧ នាទី មុន

ក្ដៅៗ! ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

បើកដៃមិនទាន់បានប៉ុន្មានផង អ៊ីស្រាអែល តម្រូវឲ្យប្រជាជនពាក់ម៉ាស់វិញដាច់ខាត

ព័ត៌មានជាតិ១១ នាទី មុន

កម្ពុជាត្រូវការឈាម២០០សាក់ក្នុងមួយថ្ងៃ ខណៈអ្នកបរិច្ចាគ ឈាមធ្លាក់ចុះ៦០ភាគរយ

ព័ត៌មានជាតិ១៥ នាទី មុន

លោក ប្រាជ្ញ ចន្ទ ចូលស្បថឡើងកាន់ដំណែង នៅរសៀលនេះ និងឡើងកាន់ដំណែងដើមខែក្រោយ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

មិនត្រឹមតែកូវីដទេ ក្រុម អូឡាំពិក ជម្រើសជាតិ អ៊ូហ្គង់ដា ម្នាក់ទៀត តេស្តឃើញវីរុសបំប្លែងខ្លួនឥណ្ឌា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services