ព័ត៌មានជាតិ
ភាគីធ្វើផ្លូវជប៉ុន យកគ្រឿងចក្រ កាយផ្លូវទឹករំដោះទឹកភ្លៀងនៅស្រុកកំពង់ត្រឡាច
អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ឈាង វណ្ណៈ បានរាយការណ៍ថា នៅចំណុចគីឡូម៉ែត្រលេខ ៤៩ លើកំណាត់ផ្លូវជាតិលេខ ៥ នៅក្នុងឃុំពានី ស្រុកកំពង់ត្រឡាច កាលពីម៉ោង២៤យប់ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២១នេះ ភាគីជប៉ុនដជាអ្នកធ្វើផ្លូវជាតិ បានកាយផ្លូវទឹកកាត់ទទឹងផ្លូវកៅស៊ូដើម្បីរំដោះជំនន់ទឹកភ្លៀងដែលហូរមកពីអន្លង់ក្បែរភាគខាងលើ ដែលបានហូរបុកមកចំណុចផ្លូវជាតិបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ប៉ុន្មានថ្ងៃនេះ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៥ មកដល់ ចំណុចខាងលើនេះសូមបើកបរ មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ៕

ដោយៈ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


