Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល ចុះកាយប្រឡាយ និងផ្លូវ ដើម្បីរំដោះទឹកបញ្ចៀស ការជន់លិចផ្ទះពលរដ្ឋ

បានផុស

នៅ

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ពិសេសបញ្ជៀសការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថាការចុះកាយប្រឡាយ និងផ្លូវនេះបន្ទាប់ពីថ្មីៗនេះ ក្រុងតាខ្មៅបានទទួលរងនូវការលិចលង់ផ្ទះប្រជាពលរដ្ឋមួយចំនួនដោយសារជំនន់ទេកភ្ញៀង។ ចំណែកឯការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីក៏ទទួលរងនូវការលិចលង់ដូចគ្នាដោយសារភ្ញៀងធ្លាក់ជាប់ៗគ្នាដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការសាងសង់។

បើតាមលោកអភិបាលខេត្ត ទីតាំងដែលត្រូវធ្វើការស្ដារ និងកាយបញ្ចៀសការជន់លិច រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចតំបន់ចាបយំ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានប្រឡាយ៩៤ និងប្រឡាយ៩៦ ជាប្រឡាយសំខាន់ក្នុងការរំដោះ និងជម្លៀសទឹក ដើម្បីបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលជាបេះដូងរបស់ខេត្តកណ្ដាល និងទីតាំងមួយទៀត ស្ថិតនៅខាងលិចភ្នំស្អាង ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាតំបន់សំខាន់ដើម្បីបញ្ចៀសការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលគ្រោងនឹងធ្វើការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម