ព័ត៌មានជាតិ
ពលរដ្ឋជាង៦ម៉ឺននាក់ក្នុងក្រុងបាត់ដំបង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ខណៈបច្ចុប្បន្នដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ពលរដ្ឋទាំង១០ឃុំ សង្កាត់បានជាង៦០,០០០នាក់ហើយ តែអាជ្ញាធរខេត្តបាត់ដំបង បានអំពាវនាវបន្ថែមទៀត ដើម្បីជំរុញឲ្យប្រជាពលរដ្ឋនៅ ក្នុងទីប្រជុំជនក្រុងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នាក្នុងរយះពេលឲ្យបានឆាប់រហ័សតាមតែអាចប្រព្រឹត្តទៅបាន។

នៅក្នុងឱកាសផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ព្រះសង្ឃគង់នៅក្នុងក្រុងចំនួន១,០០០អង្គ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក ងួន រតន: អភិបាលខេត្តបាត់ដំបងបានលើកឡើងថា យុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដំណាក់កាលទី០២ ក្នុងក្របខ័ណ្ឌភូមិសាស្ត្រក្រុងបាត់ដំបងចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១មកនេះ មានប្រជាពលរដ្ឋមកចូលរួមទទួលវ៉ាក់សាំងបង្ការបានប្រមាណជា៦៥%ស្មើ៦៥,០០០នាក់ លើផែនការ១០០,០០០នាក់ នៃប្រជាជនដែលមានទីលំនៅនៅក្នុងក្រុងបាត់ដំបង។

លោកអភិបាលបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះសូមរួសរាន់ចូលរួមបន្ថែមទៀត ឲ្យបានគ្រប់គ្នាពុំនោះទេ ជំងឺដ៏កាចសាហាវនេះនឹងបន្តរាតត្បាតប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅៗធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺខាងលើនេះកាន់តែច្រើនឡើងថែមទៀតគ្មានស្រាកស្រាន ខណៈបងប្អូនមានការយឺតយ៉ាវក្នុងការមកទទួលវ៉ាក់សាំងដើម្បីទប់ស្កាត់ក្នុងការឆ្លងរីករាលដាល។
ដែលការផ្តល់នូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាមនេះ អនុញ្ញាតលើពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅ ហើយប្រជាពលរដ្ឋដែលមកទទួលអាចភ្ជាប់ជាមួយនៅអត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតនិងត្រូវ មានលិខិតបញ្ជាក់ពីឃុំសង្កាត់នីមួយៗ។

ទីតាំងដែលមន្ត្រីសុខាភិបាលផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃមានជាច្រើនទីតាំងដែលនៅក្បែរលំនៅស្ថាន របស់បងប្អូនក្នុងមូលដ្ឋានក្រុងបាត់ដំបងរួមមាន មណ្ឌលសាលាគរុកោសល្យក្នុងសង្កាត់ព្រែកព្រះស្តេច,មណ្ឌលបុរីរំចេកក្នុងសង្កាត់រតន:,មណ្ឌលអនុវិទ្យាល័យវត្តដំរីសក្នុងសង្កាត់ទួលតាឯក,មណ្ឌលវិមានសុភមង្គលក្នុងសង្កាត់អូរម៉ាល់,មណ្ឌលសាលាសោហឺក្នុងសង្កាត់ស្វាយប៉ោ,មណ្ឌលផ្សារភូពុយ ក្នុងសង្កាត់អូរចារនិងក្នុងមណ្ឌលមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផង៕
អត្ថបទ ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


