Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មអះអាងថា​ ក្រសួងមិនបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនណាមួយនាំជ្រូកពីថៃចូលមកកម្ពុជាផ្តាច់​មុខនោះទេ

បានផុស

នៅ

​​​ក្រសួងកសិកម្មរុក្ខាប្រមាញ់​និង​នេសាទ​ បាន​អះអាងថា រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រសួង​មិនដែល​បាន​ផ្តល់​សិទ្ធិផ្តាច់មុខ​ឱ្យ​ក្រុមហ៊ុន​ណាមួយ​នាំ​ជ្រូក​ពី​ប្រទេសថៃ​ចូលមក​កម្ពុជា​នោះឡើយ ប្រសិនបើ​ក្រុមហ៊ុន​ណាមួយ​មានបំណង​ចង់​ធ្វើ​ពាណិជ្ជកម្ម​នាំចូល​ជ្រូក​រស់​អាចដាក់ពាក្យស្នើសុំ ដោយ​ត្រូវបំពេញតាម​វិធាន​ការ​ដែលជា​ការតម្រូវ​ឱ្យ​អនុវត្ត​នីតិវិធី និង​វិធាន​បច្ចេកទេស​ចំនួន​១២​ចំណុច រវាង​អគ្គនាយកដ្ឋានសុខភាព​សត្វនិង​ផលិតកម្ម​សត្វ​កម្ពុជា ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ការចិញ្ចឹម​សត្វ (DLD)នៃ​ប្រទេស​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​របស់​ក្រសួង​នេះ​ ធ្វើឡើង​បន្ទាប់ពី​មួយរយៈ​កន្លង​មកនេះ​ មានការ​ផ្សព្វ​ផ្សាយ​ក៏ដូចជា​ការ​អត្ថាធិប្បាយ​ខុសពី​ការពិត​មកលើ​ក្រសួងកសិកម្ម​ថា​ បានផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​និង​ខាតបង់​ដល់​អ្នកវិនិយោគ​លើ​វិស័យ​ចិញ្ចឹម​ជ្រូក​នៅក្នុង​ប្រទេស​។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​គូសបញ្ជាក់ថា ដោយសារ​វិបត្តិ​នៃ​ការរីក​រាលដាលនៃ​ជំងឺ​កូ​វីដ១៩ ខ្លាំងក្លា ប្រទេសជិតខាង​របស់​យើង​បាន​បាត់បង់​ទីផ្សារ​ក្នុងស្រុក​របស់ខ្លួន ហើយ​បានធ្វើឱ្យ​មានការ​កកស្ទះ​នូវ ផលិតផល​សត្វទន្ទឹមនឹងនេះ ​ក៏មាន​ឈ្មួញ​ខិលខូច​មួយចំនួន​តូច​បាន​ប្រើប្រាស់​កលល្បិច​គ្រប់​យ៉ាង ដើម្បី​មានឱកាស​យក​ផលិតផល​កកស្ទះ​ពី​ស្រុក​គេ​មក​ចាក់​នៅ​កម្ពុជាដោយ​មិនបាន​គិតពី​ការប៉ះពាល់​ដល់ការខាតបង់​របស់​អ្នកវិនិយោគ​នៅ​កម្ពុជា និង​ពី​សុខភាព​សាធារណៈ​ឡើយ​។​

អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បន្ដថា​«បើទោះបីជា​កម្ពុជា​យើង​បាន​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​ក៏ដោយ ក៏ការផ្គត់ផ្គង់​ជ្រូក​សាច់​រស់នៅក្នុង​ស្រុក​បាន​រហូតដល់​៨៥%អាច​ធានាបាន​នូវ​តម្រូវការ​ទីផ្សារ​មិនមាន​បញ្ហា​ចោទ​ឡើយ​»​។​

អគ្គនាយកដ្ឋាន​សុខភាព​សត្វ បាន​បន្តទៀតថា ថ្លៃដើម​ផលិត​ជ្រូក​សាច់​បាន​ប្រែប្រួល​ក្នុង​រង្វង់​ពី ៧,៥០០​រៀល​ទៅ ៩,០០០​រៀល ក្នុង​១​គីឡូក្រាម មុន​វិបត្តិ​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​ថ្លៃដើម​ផលិត​ជ្រូក​សាច់រ​ស់បាន​កើនឡើង​ប្រមាណ​ពី ១០,៥០០​រៀល ទៅ​១២ ,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ការប្រែប្រួល​ថ្លៃដើម​ផលិត​ជ្រូកសាច់​នេះ ដោយសារ​តម្លៃ​វត្ថុធាតុដើមដូចជា ពោត ដំឡូង​ក្រៀម កាក​សណ្ដែកសៀង ម្សៅ​ត្រី និង​សារធាតុ​បន្ថែម​សម្រាប់​ផ្សំ ចំ​ណីស​ត្វ​បាន​កើនឡើង ប្រមាណ​ពី​២០​ទៅ​៣០%​។ដោយឡែក​តម្លៃ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​កើនឡើង​ប្រមាណ​៣​ដង ។​

ម្យ៉ាងទៀត​កូនជ្រូក​ពូជ​សាច់ក៏បាន​ឡើងថ្លៃ​ពី ៧០ ទៅ ១០០​ដុល្លារ​ ក្នុង​មួយ​ក្បាលព្រមទាំង​ការចំណាយ​បន្ថែម​លើ​ការលើកកម្ពស់​ជីវ​សុវត្ថិភាព នៅ​កន្លែង​ចិញ្ចឹមសត្វ​ដើម្បី​ការពារ​ជំងឺឆ្លង​សត្វ ជាពិសេស​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក(​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ ការប្រើប្រាស់​ជំនាញ​បន្ថែម​)​។​

អគ្គនាយកដ្ឋាន សុខភាព​សត្វ បញ្ជាក់ទៀតថា បើទោះបី​កម្ពុជា​កំពុងស្ថិតក្នុង​ស្ថានភាព ជួប​វិបត្តិ​សកល ជំងឺ​កូ​វីដ​-១៩ ក៏​តម្លៃ​ជ្រូករស់ក្នុង​ស្រុកមិនមាន​ការប្រែប្រួល ខ្លាំង​នោះឡើយ​ គឺ​ស្ថិតនៅក្នុង​ចន្លោះ​ពី ១២ ,៥០០​រៀល ទៅ ១៣,៦០០ រៀល ក្នុង​១​គីឡូក្រាម អាស្រ័យ​ទៅតាម តំបន់​នីមួយៗ ហើយ​តម្លៃ​ជ្រូក​សាច់​នាំចូល​បាន​លក់​ថោក​ជាង​ចន្លោះ​ពី ១០០​រៀល ទៅ​២០០​រៀល ក្នុង​មួយ​គីឡូក្រាម ពី​ជ្រូក​សាច់​រស់ក្នុង​ស្រុក ។ ចំពោះ​តម្លៃ​សាច់ជ្រូក​នៅលើ​ទីផ្សារ​បាន​ប្រែប្រួល ចន្លោះ​ពី ២៣ ,៥០០​រៀល ទៅ ២៦,៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ​មានតែ​ក្រុមហ៊ុន​ចំនួន​៦ប៉ុណ្ណោះ​ ដែល​កំពុង​ទទួលបាន​គោលការណ៍​នាំ​ជ្រូក​រស់​ចូលមកក្នុង​ប្រទេស​កម្ពុ​ជានិង​មាន​ចំនួន​៤ ក្រុមហ៊ុន​ទទួល​គោលការណ៍​នាំ​ឆ្លងកាត់​៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម