ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ អ្វីដែលបេក្ខជនប្រឡងចូលបម្រើការងារក្នុងក្រសួង-ស្ថាប័ន ត្រូវមាន គឺ សមត្ថភាព
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សង្កត់ធ្ងន់ថា «អ្វីដែលបេក្ខជនប្រឡងចូលបម្រើការងារក្នុងក្រសួង-ស្ថាប័ន ចំនួន ៣ ត្រូវមាន គឺ សមត្ថភាព ក្នុងការប្រឡងប្រជែង ដោយមិនចាំបាច់បារម្ភពីដំណើរការរៀបចំអ្វីទាំងអស់»។

នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការលើកទី ៣ ចំនួន ៣ ក្រសួង-ស្ថាប័ន រយៈពេល ៣ ថ្ងៃ ឈរលើគោលការណ៍តែមួយ។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបន្តថា នាថ្ងៃទី ៣ ទី ៤ និង ទី ៥ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន ៣ ក្រសួង-ស្ថាប័ន ដោយឡែកៗ ពីគ្នា រយៈពេល ៣ ថ្ងៃ ដែលនេះជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីលើកទី ៣ សម្រាប់អាណត្តិទី ៧។ មិនខុសពីការប្រឡងមុនៗ នោះទេ ការប្រឡងប្រជែង ត្រូវផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព ដូចមានចែងក្នុងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបន្ថែមថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌ ឲ្យចូលបម្រើការងារក្នុងអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាការធ្វើសមាហរណកម្មបញ្ជីឈ្មោះបេក្ខជនដែលបានចុះឈ្មោះកាលពីឆ្នាំ ២០២៣ ពោលគឺជាផែនការជ្រើសរើសមន្ត្រីបន្តពីអាណត្តិទី ៦ នៃរដ្ឋសភា ដែលមិនទាន់បានឆ្លងកាត់ការប្រឡងប្រជែង។

ជាមួយគ្នានោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានសរសេរបន្ថែមទៀតថា ឯកឧត្ដម សូមយកឱកាសនេះ អរគុណដល់ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ។ ការបំពេញភារកិច្ចដ៏មានសារៈសំខាន់នេះ ជាការឆ្លើយតបទៅនឹងការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ក្នុងគោលដៅសម្រេចឲ្យបានទស្សនវិស័យរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីធានាដល់ការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស្មើៗ គ្នា ប្រកបដោយភាពកក់ក្ដៅ។ អ្វីដែលបេក្ខជនត្រូវមាន គឺ សមត្ថភាព ក្នុងការប្រឡងប្រជែង ដោយមិនចាំបាច់បារម្ភពីដំណើរការរៀបចំអ្វីទាំងអស់៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


