ព័ត៌មានជាតិ
ផ្ទះកូនកំលោះ កូនក្រមុំជនជាតិភាគតិចពីបុរាណត្រូវបានបាត់បង់ជាបណ្តើរៗ
ផ្ទះកូនកំលោះ កូនក្រមុំរបស់ជនជាតិភាគតិចពីបុរាណបានក្លាយជាទំនៀមទម្លាប់មួយដែលបានបន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយបានឃើញបានយល់តិចតួចបំផុត ដោយសារប្រទេសជាតិមានការវិឌ្ឍន៍ ជឿនលឿនទៅមុខ ដែលធ្វើឱ្យបងប្អូនជនជាតិភាគតិចប្រែក្លាយលែងមានការសាងសង់ផ្ទះកូនកំលោះ កូនក្រមុំទៀតមកសាងសង់ជាផ្ទះថ្មផ្ទះឈើស្កឹមស្កៃទៅវិញ។

លោក សំអឿន មន្ត្រីខេត្តរតនគិរី បានឱ្យដឹងទៀតថា ផ្ទះបុរាណ ឬផ្ទះប្រពៃណីជនជាតិភាគតិចនេះកសាងឡើងពីឈើសសរចំនួន៦ដើម ជាឈើសុក្រុំ ឬឈើត្រាវដែលមានកម្ពស់ជាង៣ម៉ែត្រដោយប្រក់ដំបូល និងគៀបជញ្ជាំងពីស្លឹកខាត់ម៉ា គៀបជាមួយឫស្សីដែលមានអាយុកាលបាន៣ឆ្នាំ។ ស្លឹកខាត់ម៉ានេះអាចរកបាននៅក្នុងតំបន់ខេត្តរតនគិរីនេះតែម្តង។
តាមការលើកឡើងរបស់លោក សំអឿន បានឱ្យដឹងបន្ថែមទៀតថា ផ្ទះកូនកំលោះរបស់ជនជាតិភាគតិចត្រូវមានកម្ពស់ជាង៣ម៉ែត្រ ចំណែកផ្ទះកូនក្រមុំមានកម្ពស់១ម៉ែត្រកន្លះ ហើយនេះជាផ្ទះបុរាណកាលតៗគ្នា។

លោក សំអឿន បានមានប្រសាសន៍ថា៖ “រហូតមកដល់បច្ចុប្បន្ន ផ្ទះទាំងនេះត្រូវបានបាត់រូបរាងអស់ទៅហើយក៏ដោយសារការវិឌ្ឍន៍របស់ប្រទេសជាតិបានប្រែក្លាយបងប្អូនយើងបត់បែនធ្វើផ្ទះថ្ម និងផ្ទះឈើរស់នៅយ៉ាងកក់ក្តៅទៅវិញ។ ផ្ទះបុរាណកូនកំលោះ កូនក្រមុំរបស់ជនជាតិភាគតិចនៅតែឃើញមាននៅតាមរមណីយដ្ឋានធំៗប៉ុណ្ណោះ”។
លោក សំអឿន បានបញ្ជាក់ថា បើមានអ្នកចង់បាន និងចង់សាងសង់ផ្ទះបុរាណនេះក្នុងខេត្តរតនៈគិរី គឺអាចកម៉្មង់បាន ដោយមានអ្នកភូមិអាចធ្វើបានយ៉ាងល្អ៕
អត្ថបទ៖ កញ្ញា វ៉ាត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


