ព័ត៌មានជាតិ
ឆេះទូកកណ្ដាលសមុទ្រ ម្នាក់ស្លាប់ ១០ នាក់រួចជីវិត
ហេតុការណ៍អគ្គិភ័យឆេះទូកឈើរត់ឈ្នួលមួយនៅកណ្ដាលសមុទ្រ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង១០ នាក់ត្រូវសង្គ្រោះទាន់ពេល។
ទូកឈើរត់ឈ្នូលមួយគ្រឿង ខណៈកំពុងធ្វើដំណើរតាមសមុទ្រស្រាប់តែផ្ទុះបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅលើផ្ទៃសមុទ្រជាហេតុធ្វើឱ្យអ្នកដំណើរនាំគ្នាលោតចុះទឹកគេចចេញពីអណ្តាតភ្លើង ដែលមានផ្សែងខ្មួលខ្មាញ់។

ហេតុការណ៍នេះ បានកើតមានឡើងនៅម៉ោង ១០៖២០នាទីព្រឹកថ្ងៃទី២១ ខែកក្តដាឆ្នាំ២០២១ ស្ថិតនៅចំណុច ចន្លោះពីផែសហគមន៍ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ក្នុងដំណើរឆ្ពោះទៅកាន់ដីគោកខេត្តព្រះសីហនុ។ ម្ចាស់ទូកបានប្រាប់ថា មូលហេតុនៃការឆេះ មកពីធ្លាយទុយោប្រេងម៉ាស៊ីន ទៅប៉ះនិងបំពង់ស៊ីម៉ាំង ទើបធ្វើឱ្យឆេះតែម្ដង។
សមត្ថកិច្ចក្រុងកោះរ៉ុងបានឲ្យដឹងថា ក្រោយមានឧបទ្ទវហេតុកើតឡើងគេបានឃើញទូកអូប័រល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានមកធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋដែលជនរងគ្រោះកំពុងតោងធុងនិងបន្ទះស្នោរបណ្តែតខ្លួននៅលើផ្ទៃទឹក។សមត្ថកិច្ចបានឲ្យដឹងថា ទូកយន្តដែលឆេះនេះ មានដឹកមនុស្សប្រុសស្រីចាស់ក្មេងចំនួន១១នាក់។

ទូកដឹកបន្លែចំនួន១គ្រឿងនេះមានទំហំ ទទឹង៣.៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ម៉ាស៊ីន១៣០សេស ម្ចាស់ឈ្មោះ រត្ន័ ឧត្តម ភេទប្រុស អាយុ២៦ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់តៃកុងទូក នៅលេីទូកមានដឹកមនុស្សចំនួន១១នាក់ ស្រី០៥នាក់បានចេញដំណេីរពីផែសហគមន៍ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់កន្លែងកេីតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលឱ្យមានភ្លេីងឆាបឆេះយ៉ាងខ្លាំង។

ករណីនេះបណ្តាល ជនរងគ្រោះជាអ្នកដំណើរម្នាក់ ឈ្មោះហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំស្លាប់។ សពរស់នៅភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ដោយឡែកបុរសតៃកុងទូកបានរងរបួសធ្ងន់ផងដែរ៕



អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


