Connect with us

ព័ត៌មានជាតិ

ក្រសួង បដិសេធសំណើសុំ ដំឡើងទម្ងន់ និងសំណើមិន​ឱ្យឃាត់រថយន្តដឹកលើសទម្ងន់

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នេះ បានប្រកាសបដិសេធសំណើររបស់ម្ចាស់រថយន្តធុនធ្ងន់ ឬ អ្នកបើកបររថយន្តធុនធ្ងន់ ដែលបានប្រមូលផ្ដុំគ្នាតវ៉ា នៅផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្ដាល រួមទាំងស្នើសុំដំឡើងទម្ងន់ ក្នុងចន្លោះពី ៩ តោន ទៅ ១៥ តោន និងសុំកុំចាប់រថយន្តទុក ដោយសុំត្រឹមតែផាកពិន័យ ក្នុងករណីដឹកលើសទម្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបដិសេធសំណើរទាំងនេះ ដោយអះអាងថា ផ្ទុយពីច្បាប់ស្ដីពីផ្លូវថ្នល់ ដែលមានចែងក្នុងមាត្រា២៦និង មាត្រា៦០នៃច្បាប់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

យោងតសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងចុះថ្ងៃទី២១កក្កដានេះបានឱ្យដឹងថា សំណើរសុំទាំ៣ចំណុចរបស់ម្ចាស់រថយន្តធន់ធ្ថន់នោះរួមមាន ទី១ស្នើសុំតម្លើងទម្ងន់ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះចាប់ពី៩តោនដល់១៥តោនតាមប្រភេទរថយន្តធន់ធ្ងន់បន្ថែមពីលើទម្ងន់នៃច្បាប់បានកំណត់ ទី២ស្នើសុំផាកពិន័យដោយមិនចាំបាច់ឃាត់ទុករថយន្តមួយឆ្នាំក្នុងការផ្ទុកលើសទម្ងន់ពី២០ភាគរយឡើងទៅ និងទី៣ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លែងឱ្យមកម្ចាស់ក្រុមហ៊ុនឬម្ចាស់រថយន្តវិញដោយគ្រាន់តែធ្វើការផាកពិន័យនិងមិនចាំបាច់ឃាត់ទុករថយន្តជាបន្តទៀត។

ក្រសួងសូមបញ្ជាក់ថា «សំណើសុំទាំង៣ ចំណុចខាងលើនេះមិនអាចដោះស្រាយតាមសំណូមពរបានឡើយដោយហេតុថាផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ២៦និងមាត្រា៦០នៃច្បាប់ស្ដីពីផ្លូវថ្នល់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ម្យ៉ាងទៀតម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនម្ចាស់រថយន្តធុនធ្ងន់ឬអ្នកបើកបររថយន្តធុនធ្ងន់គួរតែចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នាដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈផ្លូវថ្នល់ស្ពាននិងសំណង់សិល្បការ្យផ្លូវឲ្យឋិតថេរគង់វង្សនិងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមកម្រិតស្តង់ដានៃការសាងសង់ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិលើការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់»។

ក្រសួងបានបន្តថាកន្លងមកគណៈកម្មការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើការផ្សព្វផ្សាយអប់រំណែនាំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនិងទុកពេលវេលាសមស្របមុននឹងដាក់ចេញនូវវិធានការតឹងរឹងតាមបទប្បញ្ញត្តិច្បាប់ជាធរមានផងដែរ។មួយវិញទៀតយោងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែនការប្រកបមុខរបរទទួលទានក៏ដូចជាការបំពេញការងារតាមវិជ្ជាជីវៈរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវគឺជាការតបស្នងដ៏សំខាន់ដល់សង្គមជាតិដែលកំពុងមានសន្តិភាពនិងការរីកចំរើន។

ក្រសួងសាធារណការនិងដឹកជញ្ជូនសង្ឃឹមថាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនម្ចាស់រថយន្តធន់ធ្ងន់ឬអ្នកបើកបរនិងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវតម្លាភាពសុច្ចរិតភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា៕ អត្ថបទ៖ សំអឿន

សេចក្ដីប្រកាសព័ត៌មាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម