Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​បូជាសព​អ្នក​ស្លាប់ ​ដោយសារ​កូ​វីដ ខេត្ត​កោះកុង ដំឡើង​ឡ​សម្រាប់​បូជា​រួចរាល់​ហើយ​

បានផុស

នៅ

​ក្រុមការងារ​គណៈកម្មកា​រ​គ្រប់គ្រង និង​ចាត់ចែង​សព​អ្នកជំងឺ​កូ​វីដ​-១៩​ ខេត្តកោះកុង បាន​ដំឡើង​ឡ​រួចរាល់​ហើយ​ សម្រាប់​បូជា​អ្នក​ស្លាប់​ ដោយសារ​ជំងឺ​កូ​វីដ​លើ​ផ្ទៃដី​ចំនួន​២​ហិច​តា​ នៅ​ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ូច ទូច អនុប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង និង​ចាត់ចែង​បូជាសព​អ្នកជំងឺ​កូ​វីដ​-១៩​ ខេត្ត ឱ្យដឹង​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២១​ថា ឡ​បូជា​អ្នក​ស្លាប់​កូ​វីដ គឺ​បញ្ជា​ទិញ​មកពី​ខេត្តកំពត​ ចំនួន​៣​គ្រឿង​។ លោក អ៊ូច ទូច អនុគណៈកម្មការ​គ្រប់គ្រង​ចាត់ចែង​ការបូជា​សព​អ្នកស្លាប់​កូ​វីដ​ខេត្ត និង​​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកោះកុង ពន្យល់​ថា ត្បិតដំឡើង​ឡ​បូជា​នេះ​រួច​ក៏​ពិតមែន តែ​មិន​អាច​ផ្តើម​ទទួល​បូជា​អ្នក​ស្លាប់​កូ​វីដ​នៅឡើយ ព្រោះ​ក្រុម​ការងារ​រៀប​ឥដ្ឋ​ជុំវិញ​ឡ សាង​រោង និង​ចាក់សាប​បេតុង​តាម​គម្រោង​ផែនការ​បន្ត​ទៀត​សិន​។

​ផ្លូវ​ចូល​ទីតាំង​ឈាបនដ្ឋាន គឺ​ផ្តើមចេញពី​ផ្លូវជាតិ​លេខ​៤៨ ទទឹង​១០​ម៉ែត្រ ប្រវែង​១០០​ម៉ែត្រ និង​ទីតាំង​បូជា​មាន​ប្រវែង​៥០​ម៉ែត្រ​បួន​ជ្រុង ដោយ​លើ​ផ្ទៃដី​បម្រុង​ទុក​របស់​ស្រុក​មណ្ឌលសីមា​។​

​មិន​ចំពោះតែ​ទីតាំង​បូជា​នៅ​ស្រុក​មណ្ឌលសីមា​ទេ នៅ​ឯ​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល និង​ស្រុក​បូ​ទុម​សាគរ ក៏​មានការ​ដំឡើង​ឡ​បូជា​នេះ​ដូចគ្នា​ ដែលមាន​ទីតាំងនៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក​លើដី​​បម្រុង​ទុក​របស់​រដ្ឋបាល​ស្រុក​។ ចំណែក​សព​អ្នកស្លាប់​កូ​វីដ​ជា​ជនជាតិ​ខ្មែរឥស្លាម រដ្ឋបាល​បានផ្តល់​ដី​ប្រមាណ​៥​ហិច​តា ដើម្បី​រៀបចំ​ធ្វើ​ទី​បញ្ចុះសព​នៅ​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង​។​

​កន្លងទៅ កា​របូជា​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​នៅ​ខេត្ត​កោះកុង ធ្វើឡើង​នៅតាម​វត្ត​អារាម​នានា​ជា​បណ្តោះអាសន្ន គ្រា​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត និង​អាជ្ញាធរ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ស្វែងរក​ទីតាំង​សម្រាប់​សាងសង់​ឈាបនដ្ឋាន​ដ៏​សមស្រប ​ពុំ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ឬ​ជីវភាព​រស់នៅ​ពលរដ្ឋ​ឡើយ​។

​បញ្ហា​រីក​រាលដាល​ជំងឺ​កូ​វីដ​ ក្នុង​មូលដ្ឋាន​ខេត្ត​ដែល​ជាប់​ព្រំដែន​ថៃ​មួយ​នេះ កំពុង​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​ណាស់ ព្រោះ​អត្រា​នៃ​ការរកឃើញ​អ្នក​ឆ្លង​ថ្មី​មាន​ជា​បន្តបន្ទាប់ ដែល​តម្រូវឱ្យ​អាជ្ញាធរ​មន្ត្រី​ជំនាញ​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជា​រៀងរាល់ថ្ងៃ​។ ទន្ទឹម​នោះ វិធានការ​ដើម្បី​ធានាបាន​នូវ​ការទប់ស្កាត់​ជំងឺ​បាន​ទាន់ពេលវេលា រដ្ឋបាលខេត្ត កំណត់​ដល់​មន្ត្រីរាជកា​រ កងកម្លាំង​ទូទាំង​ខេត្ត​ចូលខ្លួន​មក​ធ្វើតេស្ត​រហ័ស​(Rapit Test)​ផងដែរ​។

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​ក្នុង​ខេត្ត​មាន​សរុប​ចំនួន​៣.៥៧៣​នាក់ ស្រី ២.២១៦​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ចូល​ថ្មី​៧០​នាក់ ស្រី ២៩​នាក់​។ លោក​បន្ថែមថា សម្រាប់​អ្នកជា​សះស្បើយ​ចំនួន​២.៥៣៧​នាក់​/​ស្រី ១.៦៤១​នាក់ ស្លាប់​ចំនួន​២០​នាក់ និង​កំពុងតែ​ព្យាបាល​ចំនួន​១.០១៦​នាក់ /​ស្រី ៥៦១​នាក់​៕

អត្ត​ប​ទ៖ ​សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤១ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម