Connect with us

ព័ត៌មានជាតិ

កីឡាដ្ឋានលំដាប់អន្តរជាតិប្រចាំខេត្តកំពង់ស្ពឺ នឹងសាងសង់រួចរាល់នៅខែមេសា ឆ្នាំក្រោយ

បានផុស

នៅ

កីឡាដ្ឋានស្តង់ដាអន្តរជាតិ ដែលសាងសង់លើផ្ទៃដីប្រមាណ៤ ហិកតា ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារ​មន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នឹងបញ្ចប់គម្រោងសាងសង់នៅខែមេសា ឆ្នាំ ២០២២ ខាងមុខឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិប្រចាំនៅក្នុងខេត្តកំពង់ស្ពឺ មានតម្លៃជាង ២ លានដុល្លារ បាន​ចាប់ផ្ដើម​ដំណើរការសាងសង់​កាលពីដំណាច់ឆ្នាំ២០២១៩។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅលើផេកផ្លូវការរបស់លោក នៅថ្ងៃទី ២៣ ខែកក្កដានេះថា “ក្មួយៗដែលស្រឡាញ់វិស័យកីឡាបាល់ទាត់ បានត្រៀមខ្លួនរួចឬនៅ? យ៉ាង​យូរខែមេសា ឆ្នាំ ២០២២ ខាងមុខ យើងនឹងបានស្តាតដ៏ល្អនេះនៅក្នុងទឹកដីខេត្តកំពង់ស្ពឺរបស់​យើងជាក់ជាមិនខាន”។

គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិប្រចាំនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាងសង់​ជាផ្លូវការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

គម្រោងកីឡដ្ឋានដែលមានតម្លៃជាង២លានដុល្លារមួយនេះ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៣ នាទី មុន

បារមីអណ្តូងទិព្វមិនចេះរីងស្ងួត នៅតំបន់ប្រាសាទបាគូ កន្លែងដ៏ស័ក្ដិសិទ្ធិសម្រាប់ប្រជាពលរដ្ឋខ្មែរ

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

រុស្ស៊ី ​ធ្វើ​សមយុទ្ធ​បាញ់អាវុធ​នុយក្លេអ៊ែរ​ទ្រង់ទ្រាយ​ធំ ​ព្រមាន​លោក​ខាង​លិច

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន ៧៣,៧០%ហើយ

KPT+៩ ម៉ោង មុន

នេះជាការពិត ដែលពិធីបុណ្យប្រពៃណីឥណ្ឌា មានអ្នកចាក់ទម្លុះម្ជុលពេញដងខ្លួន មិនខ្លាចឈឺ

កីឡា៩ ម៉ោង មុន

កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក១​រូប​ កំពុង​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ចង់ឃើញ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម