ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៩៨​នាក់ និង​ជាសះស្បើយ​១៣១​នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៩៨​នាក់ និង​ជាសះស្បើយ​១៣១​នាក់

បានផុស

នៅ

​​រដ្ឋបាល​ខេត្តសៀមរាប ចេញ​សេចក្តីប្រកាស​នៅ​ព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិការណ៍ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូ​លក្នុង​សហគមន៍​២០​កុម្ភៈ​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៩៨​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៣១​នាក់ និង​ស្លាប់​ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណី​ទី​១ ដល់ទី​៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី ករណី​ទី​៤ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក និង​ករណី​ទី​៥ ដល់ទី​១២ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ចារ​ឈូក​។ ក្នុងនោះ ករណី​ទី​១៣ ដល់ទី​១៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ករណី​ទី​១៦ ដល់ទី​១៨ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ និង​អ្នក​ដឹក​ផ្លែឈើ​មកពី​ឡែ​ម ករណី​ទី​១៩ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជំងឺ​ពលករ​ឈ្មោះ លាស់ ហេង​។ ជាមួយគ្នានេះ ករណី​ទី​២០ ដល់ទី​៤៣ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ ករណី​ទី​៤៤ ដល់ទី​៩៨ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​អ្នកជា​សះស្បើយ​ទាំង​១៣១​នាក់ ខាងលើ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

នៅថ្ងៃទី​២១ ខែ​កក្ដដា ឆ្នាំ​២០២១ មាន​ករណី​ស្លាប់​ចំនួន​២​ករណី ដូច​មាន​រាយ​នាម​ខាងក្រោម​៖

១-​ឈ្មោះ ឃុំ ណែម ភេទ​ស្រី អាយ​៨០​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ក្បាល​ចាម ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨៖២៥​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

២-​ឈ្មោះ ងិន ចាន់ថា ភេទ​ប្រុស អាយ​៥៧​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨៖៣៧​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣៥២១​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១៧៤០​នាក់ ស្លាប់​៣៥​នាក់ និង​១៧៤៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។​

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​ឱ្យបាន​គ្រប់​១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​៕

No photo description available.

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៤ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៥ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services