Connect with us

ព័ត៌មានជាតិ

គ្រួ​សារ​អតីត​យុទ្ធ​ជនពិការ​បានទទួល​ខ្នង​ផ្ទះទី​១៩៥ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​

បានផុស

នៅ

​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ រួមជាមួយ​អាជ្ញាធរ​ដែនដី​ បាន​​ប្រគល់​ផ្ទះ​ខ្នង​ទី​១៩៥ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធានសមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន តាមរយៈ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម អតីតយុទ្ធជន​កម្ពុជា​ជូន​អតីតយុទ្ធជន​ពិការ​នៅ​ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្ដមសេនីយ៍ទោ​ សោម ស៊ុន បានបញ្ជាក់​ថា​ លោក​អនុសេនីយ៍ទោ សោម ស៊ី អាយុ​៦៧​ឆ្នាំ​បាន​ចូលបម្រើ​ក្នុង​ជួរ​កងទ័ព​ក្នុង​ឆ្នាំ​១៩៧៩ ​នៅ​អង្គភាព​យោធា​ស្រុក​សន្ទុក ខេត្តកំពង់ធំ ត្រូវរបួស​ពិការ​នៅ​ឆ្នាំ​១៩៩១ ក្នុង​សមរភូមិ​បឹង​ខ្វែក ឃុំ​ព្នៅ ស្រុក​សន្ទុក មាន​ភរិយា​ឈ្មោះ ហួត ឆេន អាយុ ៦២​ឆ្នាំ មានកូន​នៅក្នុង​បន្ទុក​ចំនួន​៣​នាក់ កន្លងមក សុំ​ជ្រកកោន​ជាមួយ​ផ្ទះ​បងប្អូន គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ បាន​សមរម្យ​នៅលើ​ដី​ខ្លួនឯង ដោយសារ​ជីវភាព​លំបាក​ខ្វះខាត ។​ ទើប​ក្រុមការងារ​នៃ​គណៈកម្មាធិការ​សមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ សម្រេច​សង់ផ្ទះ​ថ្មី ដែលជា​ខ្នង​ផ្ទះ​ទី​១៩៥ អំណោយ​សម្តេច​តេ​ជោ​ហ៊ុន សែន មាន​ទំហំ ៦​ម X៤​ម សាងសង់​ខ្ពស់​ផុតពី​ដី សសរ​បេតុង ឆ្អឹង​ដែក រនាប​ក្តា ដំបូល​ប្រក់​ស័ង្កសី​កិន​ភ្លី និង​ជណ្ដើរ​កាច់ ។

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន បាន​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​នៅ​គ្រប់​ទីកន្លែង ព្រោះ​អតីតយុទ្ធជន ជា​អ្នកមាន​គុណបំណាច់​យ៉ាង​ធំធេង ជួយ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ដូច​សព្វថ្ងៃនេះ និង​បាន​សំណូមពរ​ដល់​ក្រុមគ្រួសារ​អតីត​យុ​ទ្ឋ​ជន ត្រូវ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រា​លដាល​មេរោគ​កូ​វីត​១៩ បច្ចុប្បន្ននេះ​កំពុង​ឆ្លង​ចូល​សហគមន៍​នៅក្នុង​ខេត្តកំពង់ធំ ដែលមាន​ចំនួន​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ត្រូវអនុវត្ត​នូវវិធានការ​៣​ការពារ​និង​៣​កុំរបស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ឲ្យ​បាន​គ្រប់ពេលវេលា ។​

នៅក្នុង​ពិធី បាន​នាំយក​អំណោយឧ​ត្ត​ម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភ​មាន​អង្ករ​៥០​គ​.​ក មី​២​កេស .​ត្រីខកំប៉ុង​១​យួរ .​ទឹកត្រី​និង​ទឹកស៊ីអ៊ីវ​២​យួរ​.​ម៉ាស់​មួយ​ប្រអប់​និង​ថវិកា​មួយចំនួន អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ​និង​ក្រុមគ្រួសារ​អតីតយុទ្ធជន​ពិការ បាន​ថ្លែងអំណរគុណ​ម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង​គណៈកម្មាធិកា​រ​សមាគម​អតីត យុទ្ធ ជនកម្ពុជា​ខេត្តកំពង់ធំ សូម​មាន​សុខ​ភាពល្អ សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច​។​

​ដោយ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម