ព័ត៌មានជាតិ
គិតត្រឹមព្រឹកនេះ អគ្គីភ័យឆាប ឆេះឃ្លាំងស្តុកទំនិញ នៅសង្កាត់ បឹងទំពន់ទី១ មិនទាន់រលត់ ១០០ភាគរយទេ
អគ្គីភ័យដែលឆាបឆេះ ឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែង នៅក្នុងផែស្ងួត «សូងួន» នៅសង្កាត់បឹងទំពន់ទី១ តាំងពីវេលាម៉ោង២២យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ មិនទាន់រលត់១០០ភាគរយទេ ខណៈសមត្ថកិច្ចជំនាញ និងក្រុមរថយន្តពន្លត់អគ្គីភ័យ កំពុងអន្តរាគមន៍បន្ត ក្នុងការបាញ់ពន្លត់អោយបាន១០០ភាគរយ ដើម្បីធានាមិនមានការឆាបឆេះរាលរាលខ្លាំងឡើងវិញ។
មន្ត្រីការិយាល័យអគ្គីភ័យរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា អគ្គីភ័យឆាបឆេះឃ្លាំងខាងលើនេះ ត្បិតមិនទាន់មានការរលត់មែន។ ប៉ុន្តែមិនមានការឆាបឆេះធំដុំ ដូចកាលពីពេលឆាបឆេះដំបូងឡើយ ពោលគឺមិនមានអណ្តាតភ្លើងទៀតឡើយ មានការឆាបឆេះនៅផ្នែកខាងក្នុងឃ្លាំង ដែលសេសសល់ពីសំណល់ឆាបឆេះ កាលពីពេលយប់ ឬអាចនិយាយបានថា ស្ថានការណ៍នៃការឆាបឆេះ គ្រប់គ្រងបាន៩០ភាគរយហើយ។

មន្ត្រីដដែលបន្តថា ទីតាំងឃ្លាំងដែលឆាបឆេះ គឺមានទំហំ 30ម៉ែត្រ x 80ម៉ែត្រសាងសង់ពីថ្មបេតុង ប្រក់សង្ក័សី។ ឃ្លាំងនេះ ជាប្រភេទឃ្លាំងស្តុកទំនិញសម្រាប់លក់ ឬកំហ្មង់តាមប្រព័ន្ធអនឡាញ ដែលជាទំនិញមកពីប្រទេសចិន។ ប៉ុន្តែជាទំនិញអ្វីខ្លះ គឺមិនទាន់មានការបញ្ជាក់ពីម្ចាស់ទីតាំងនៅឡើយនោះទេ ខណៈដែលឃ្លាំងនេះ គឺម្ចាស់ឃ្លាំងជួលពីលោកឧកញ៉ា សូ ងួន ដែលស្ថិតនៅក្នុងផែស្ងួត «សូងួន» របស់លោកឧកញ៉ាផ្ទាល់តែម្តង។

គួររំលឹកថា ឃ្លាំងខាងលើ ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងជាខ្លាំង កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្រោយនឹងអតីតក្លឹបប្លូឡាញ ក្នុងភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ ឃ្លាំងខាងលើ គឺមានការចាក់សោរទុកចោល ពុំមានអ្នកស្នាក់នៅខាងក្នុង ហើយក៏ពុំមានអ្នកយាមនៅខាងក្រៅទីតាំងដែរ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើង ចេញពីខាងក្នុងមកក្រៅ រហូតកកើតជាអណ្តាតភ្លើងខ្លាំងឡើងៗ លាយលំជាមួយផ្សែងហ៊ុយខ្មួរខ្មាញ់ហ៊ុយទៅលើវេហា បង្កឲ្យក្រុមកម្មកររស់នៅក្នុងផែស្ងួតជាប់នោះ រាយការណ៍ជូនអ្នកគ្រប់គ្រងផែ ដើម្បីរាយការណ៍បន្ត ទៅកាន់សមត្ថកិច្ចសុំកិច្ចចុះអន្តរាគមន៍។

ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាន នៃការឆាបឆេះហើយនោះ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រើនសិបគ្រឿង បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ ដើម្បីធ្វើការបាញ់ទឹកពន្លត់។ បើទោះបីជាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ពីសំណាក់សមត្ថកិច្ចជំនាញ យ៉ាងណាក៏ដោយ ក៏អណ្តាតភ្លើងបានឆាបឆេះបំផ្លាញទីតាំងខាងលើ អស់ហ្មត់ទាំងស្រុងដែរ ក្នុងរយៈពេលតាំងពីពេលឆាបឆេះ រហូតដល់ព្រឹកឡើង ព្រោះការឆាបឆេះនៅខាងក្នុងឃ្លាំង ហើយក្រុមសមត្ថកិច្ចអាចបាញ់ទឹក បានតែពីខាងក្រៅ ទម្រាំគាស់ទ្វារឃ្លាំងចូលទៅខាងក្នុងបាននោះ ការឆាបឆេះបានបំផ្លាញទ្រព្យសម្បត្តិ និងឃ្លាំងស្ទើរតែទាំងស្រុងទៅហើយដែរ។

សូមបញ្ជាក់ថា នៅក្នុងការឆាបឆេះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គីភ័យ មកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រើន សរុប៣៣គ្រឿង ឡើងចុះយកទឹក១៥៦លើក។ ដោយឡែកចំពោះមូលហេតុ នៃការឆាបឆេះ គឺសមត្ថកិច្ចជំនាញ ពុំទាន់អាចបញ្ជាក់បាននៅឡើយនោះទេ រង់ចាំធ្វើកោសល្យវិច្ច័យពិនិត្យនៅពេលក្រោយ ក្រោយគ្រប់គ្រងស្ថានការណ៍ឲ្យបាន១០០ភាគរយ ជាមុនសិន៕ (ដោយ)៖ លី ហេង


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


