ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃប្រាប់ពលរដ្ឋកុំឱ្យចាញ់បោកហ្វេសប៊ុកឈ្មោះ ពូឈីវយកឈ្មោះស្ថានទូតទៅរៃអង្គាសប្រាក់
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រកាសបដិសេធទាំងស្រុង ចំពោះការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកឈ្មោះ ពូឈីវ ដែលបានប្រកាសរ៉ៃអង្គាសលុយជូនពលករ ដែលកំពុងជួបការលំបាករាប់សែននាក់ នៅប្រទេសថៃ ដោយបានបញ្ជាក់ថា ជាល្បិចបោកប្រាស់ ហើយការអង្គាសលុយខាងលើនេះ មិនពាក់ព័ន្ធ នឹងស្ថានទូតឡើយ។
ការចេញបដិសេធរបស់ស្ថានទូត បន្ទាប់ពីការបង្ហោះខ្លឹមសាររបស់គណនីឈ្មោះ ពូឈីវ កាលពីថ្ងៃទី ២៣ ខែកក្កដាថា ដោយមើលឃើញការលំបាករបស់ពលករខ្មែររាប់សែននាក់នៅប្រទេសថៃ ដែលជួបរលកទី៣ នៃការរាតត្បាតកូវីដ១៩ ខ្ញុំសុំសទ្ធាបងប្អូនម្នាក់ ២០០០រៀល ស្មើនឹង ០.៥$ ដើម្បីរួមចំណែកនូវការលំបាកនេះ ជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ”។

ស្ថានទូតបញ្ជាក់ថា ការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកខាងលើមិនពាក់ព័ន្ធ នឹងស្ថានទូតឡើយ ហើយកន្លងមកស្ថាន ទូត ក៏ពុំមានគោលការណ៍នៃអង្គាសថវិកានោះដែរ។ ដូច្នេះសូមសាធារណជនកុំចាញ់បោកការអំពាវនាវនេះ និងកុំផ្ទេរប្រាក់ទៅគណនីធនាគារខាងលើជាដាច់ខាត ដើម្បីជៀសវាងការខាតបង់ប្រាក់កាស។
ជាមួយគ្នានោះ ស្ថានទូតស្នើសុំឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពូឈីវ លុបសារនេះចេញពីទំព័រហ្វេសប៊ុក ហើយវេរប្រាក់ ដែលទទួលបានកន្លងមកត្រឡប់ជូនទៅម្ចាស់ដើមវិញ និងបញ្ឈប់ទង្វើនានាដែលនាំឱ្យសាធារណជនមានការ ភ័ន្តច្រឡំបែបនេះ៕ដោយៈ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


