ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងស្ទើរអស់ទាំងស្រុង នៅស្រុកលំផាត់
ផ្ទះមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួនធំ ប៉ុន្តែមិនមានមនុស្សគ្រោះថ្នាក់ទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថៃ្ងទី២៣ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ផ្ទះឆេះ១ខ្នងនេះ មានទំហំ ៤គុណ៥ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី បាំងជញ្ជាំងឫស្សី ក្រាលក្ដារឈើ បានរងការឆាបឆេះស្ទើរអស់ទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនធំ។ ម្ចាស់ផ្ទះឈ្មោះ ក្លង ណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ ប្រពន្ធឈ្មោះ ជួយ រឹម អាយុ២៩ឆ្នាំ ជនជាតិព្រៅ និងកូនប្រុស ម្នាក់អាយុ១០ឆ្នាំ មិនមានគ្រោះថ្នាក់នោះទេ។


សមត្ថកិច្ចបន្តថា ឆេះផ្ទះមួយខ្នងនេះ គឺផ្តើមចេញពីចង្ក្រានដាំបាយ ហើយម្ចាស់បានចាកចេញទៅចម្ការបាត់ទៅ ក្រោយពីលឺដំណឹងថា ភ្លើងឆេះផ្ទះអស់ ក៏មានការតក់ស្លុតនិងរន្ធត់តែម្ដង។ ចំណែកសម្ភារៈដែលបានបាត់បង់រួមមាន៖ ម៉ាស៊ីនកាត់ស្មៅចំនួន ១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំចំនួន ១គ្រឿង, ម៉ាស៊ីនត្រង់ស៊ីន័រចំនួន ១គ្រឿង, លុយចំនួន២លានរៀល, ស្រូវចំនួន ៣ បេ, ខ្សែករមាសចំនួន១ខ្សែ តម្លៃ២លានរៀល និងឈើគ្រឿងផ្ទះខូចខាតមួយចំនួនទៀត។ ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង២ និងប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ពន្លត់ ប៉ុន្តែត្រូវបានអគ្គិភ័យឆាប់ឆេះស្ទើរអស់ទាំងស្រុងទៅហើយ៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
សូមចុចអាន៖ បើកលឿនមិនប្រយ័ត្នជ្រុលចង្កូតបុកហ៉ីយ៉ាន់ដាយខូចខាតយ៉ាងដំណំ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?