ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួនយុវជនពីរនាក់គប់ញ្ចក់រថយន្តអ្នកដំណើរ
យុវជនទំនើង ២ នាក់ត្រូវបានសមត្ថកិច្ចសហការណ៍គ្នាចាប់ឃាត់ខ្លួនបន្ទាប់ពីគេបានគប់កញ្ចក់រថយន្តរបស់អ្នកធ្វើដំណើរលើផ្លូវជាតិលេខ ៥ ធ្វើឲ្យខូចខាតដោយចេតនា។
ករណីចាប់ខ្លួនខាងលើនេះបានធ្វើឡើងនៅថ្ងៃថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្ថានីយថ្លឹងរថយន្តក្នុងភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយកការិយាល័យព្រហ្មទណ្ឌនគរបាលស្រុករលារប្អៀរ បានឱ្យដឹងថា ក្រោយពីទទួលបានរបាយការណ៍ និងកំណត់បានមុខសញ្ញា បទល្មើសខាងលើនេះ កម្លាំងរបស់លោក បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថ ស្រុករលាប្អៀរ ឃាត់ខ្លួនជនសង្ស័យ២ នាក់ ពាក់ព័ន្ធនឹងករណីគប់កញ្ចក់រថយន្ត កាលពីថ្ងៃទី ២៥ ខែកក្កដា នៅម៉ោង ២២៖១៥ នាទី នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ។
យុវជនសង្ស័យទាំងពីរនាក់ មានឈ្មោះ សំអាត ម៉ាលីពុទ្ធានី អាយុ ១៧ ឆ្នាំ ជាសិស្ស និងម្នាក់ទៀត ឈ្មោះ ជា ចាន់រឹទ្ធ អាយុ ១៧ ឆ្នាំ អ្នកទាំងពីររស់នៅក្នុងស្រុករលាប្អៀរ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕ ដោយៈឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


