ព័ត៌មានជាតិ
ប្រកាសតាមរកអ្នកជំងឺកូវីដ១៩ រត់ចេញពីមន្ទីរពេទ្យអង្គឌួង
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី ២៨ ខែកក្កដានេះ បានប្រកាសតាមរកបុរសអ្នកជំងឺកូវីដ១៩ម្នាក់ឈ្មោះ សឿង វុត្ថា អាយុ ២៤ឆ្នាំ រស់នៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថាប្រសិនបើកបងប្អូនបានស្គាល់ ឬប្រទះឃើញបុរសរូបនេះ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយសារតែឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគ កូវីដ១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួង នៅសង្កាត់ផ្សារថ្មី១ខណ្ឌដូនពេញ។
ដោយសារតែការវះកាត់របួស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាលជំងឺកូវីដនៅថ្ងៃបន្ទាប់។
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ៕

អត្ថបទ៖ រស្មី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


