Connect with us

ព័ត៌មានជាតិ

មុន​វត្តមាន​កូ​វីដ​១៩​ចូល​មក​ដល់ ! ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន សម្រេចបាន​ប្រមាណ​ជាង​៨​ពាន់​លាន​ដុល្លារ

បានផុស

នៅ

នៅក្នុង​ពិធី​បើក​វេទិកា​កម្រិត​ខ្ពស់ នៃ​ធនាគារ​ខួរក្បាល​កម្ពុជា​-​ចិន លើក​ទី​២ ស្តីពី “​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ដំណាក់កាល​នៃ​ការវិវឌ្ឍន៍​ថ្មី នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន​” នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២១​នេះ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ន៍​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន កំពុង​ស្ថិត​ក្នុងដំណាក់កាល​ដ៏​ល្អ​បំផុត ហើយ​បាន​ក្លាយទៅជា​គំរូ នៃ​ការរួមរស់​ប្រកបដោយ​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ហើយ​ឯកឧត្តម​ជឿជាក់​ថា ប្រទេស​ចិន​ក៏​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ទាំង​ក្នុងអំឡុងពេល និង​ក្រោយ​កូ​វីដ​-១៩ ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន នៅ​ឆ្នាំ​២០២១​នេះ កម្ពុជា និង​ចិន មាន​ចំណង​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​រយៈពេល​៦៣​ឆ្នាំ​ហើយ ដែល​ទំនាក់ទំនង​នេះ តែង​រក្សា​បាន​នូវ​ភាព​ជិតស្និទ្ធ​នឹង​គ្នា ហើយ​បាន​ពួតដៃគ្នា​យ៉ាង​ណែន​ជម្នះ​នូវ​ការ​លំបាក​ទាំងឡាយ ទាំង​ក្របខណ្ឌ​ទ្វេភាគី តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ ឯកឧត្តម​បន្ត​ថា ប្រទេស​កម្ពុជា និង​ចិន ជា​ប្រទេស​ពីរ ដែលមាន​ប្រវត្តិ​ទំនាក់​ទំនងជា​ប្រពៃណី និង​ជា​មេត្រីភាព​តាំងពី​យូរលង់​ណាស់​មកហើយ​។ ទំនាក់ទំនង​នេះ​បាន​ស្ដែងឡើង​ក្នុង​រូប​ភាពជា​បងប្អូន​ល្អ និង​ជា​ដៃគូ​ល្អ​។ សព្វថ្ងៃ​ប្រទេស​ចិន ជា​ប្រទេស​ដែល​បាន​ផ្តល់ជំនួយ​ច្រើនជាងគេ​ដល់​កម្ពុជា​។

ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន លើកឡើង​ទៀត​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ តែង​ឈរ​លើ​មូលដ្ឋាន នៃ​ការគោរព​អធិបតេយ្យ និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា និង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។ កម្ពុជា​តែង​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​គោរព​គោលនយាបាយ​ចិន​តែមួយ និង​គាំទ្រ​គោលនយោបាយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) និង​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដើម្បី​ឈានទៅ​ត​ភ្ជាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំងមូល​។

ទាក់ទង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន បញ្ជាក់​ថា គិត​មកដល់​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន សម្រេច​បាន​ប្រមាណ​ជាង​៨​ពាន់​លាន​ដុល្លារ ហើយ​នៅក្នុង​ឆ្នាំ​២០២០ កម្ពុជា និង​ចិន​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ប្រទេស​ទាំងពីរ​ថែមទៀត ហើយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ គឺជា​ការ​ចាប់ផ្តើម នៃ​យុគ​សម័យថ្មី នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​យើង​ទាំងពីរ​។

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន អះអាងថា មិន​ថា​ស្ថិតនៅក្នុង​កាលៈទេសៈ​បែប​ណា​ទេ ប្រទេស​ចិន​តែង​ផ្តល់​ការ​ជ្រោមជ្រែង និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ដោយ​សមស្រប​ទៅនឹង​ស្ថានភាព​របស់​ប្រទេស​ខ្លួន ជាពិសេស ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការរក្សា​ស្ថិរភាព និង​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​។ ព្រម​ជាមួយគ្នា​នេះ សហគ្រាស​ចិន​ក៏បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការកសាង​ស្ពាន និង​ផ្លូវថ្នល់​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ការរួមវិភាគទាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន នៃ​ប្រទេស​កម្ពុជា​ផងដែរ​។

ក្នុង​វេទិកា​នោះ​ដែរ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ក៏បាន​លើកឡើង​ពី​ការចូលរួម​របស់​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ដោយបាន​ថ្លែងថា នៅក្នុង​ស្ថានភាព​លំបាក ដែល​កម្ពុជា​កំពុង​តស៊ូ​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​នេះ ចិន​បាន​ជួយ​ដល់​កម្ពុជា​យ៉ាង​ក្លៀវក្លា ទាំង​ជំនួយ​ផ្នែក​បច្ចេកទេស ទាំង​ផ្នែក​សម្ភារៈ និង​ទាំង​វ៉ាក់សាំង និង​បាន​សម្របសម្រួល និង​ផ្ដល់​អាទិភាព​ដល់​កម្ពុជា​ក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​ថែម​ទៀតផង​។

សូម​បញ្ជាក់​ថា នៅក្នុង​វេទិកា​កម្រិត​ខ្ពស់ នៃ​ធនាគារ​ខួរក្បាល​កម្ពុជា​-​ចិន លើក​ទី​២ ស្តីពី “​ដំណើរ​ឆ្ពោះទៅកាន់​ដំណាក់កាល​នៃ​ការវិវឌ្ឍន៍​ថ្មី នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន​នោះ ត្រូវ​បាន​រៀបចំ​ឡើយ​ដោយ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​, លេខាធិការដ្ឋាន​ជាតិ នៃ​ធនាគារ​ខួរក្បាល នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​ចិន និង​ការិយាល័យ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​ចិន ហើយ​វេទិកា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការស្វែងយល់​គ្នា​ទៅវិញទៅមក ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​រវាង​កម្ពុជា និង​ចិន ក៏ដូចជា​ចូលរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រដ្ឋាភិបាលរ​បស់​ប្រទេស​ទាំងពីរ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ ឲ្យ​កាន់តែ​ជិតស្និទ្ធ ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ចង់ប្លែកពីគេ នារីម្នាក់ឡើងទៅដេកក្នុងថតដាក់អីវ៉ាន់យន្តហោះ អាមេរិក ផ្អើលអ្នកដំណើរឈូឈរ

កីឡា៣០ នាទី មុន

សំដីដ៏វែងរបស់ Mbappe ​រៀបរាប់ពី​ការចាក​​ចេញពីក្លិប PSG

ព័ត៌មានជាតិ៥៦ នាទី មុន

ឈុតធីតានាគឯករាជ្យ របស់ ទេព បូព្រឹក្ស ពោពេញដោយអត្ថន័យ និងឧទ្ទិសដឹងគុណដល់វីរភាពបុព្វបុរសខ្មែរ

សន្តិសុខសង្គម៩ ម៉ោង មុន

បុគ្គល​ម្នាក់​យកឈ្មោះ​ចៅហ្វាយខេត្ត​មក​អន្តរាគមន៍​ រឿង​ប្រហុក​វៀតណាម​ចូល​ទឹកដី​ខេត្តតាកែវ

Sokha Hotels

ព័ត៌មានពេញនិយម