Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន៖ ការគាបសង្កត់ ដាក់ទណ្ឌកម្ម លែងមានឥទ្ធិពលទៀតហើយ

បានផុស

នៅ

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នារសៀលនេះ លើកឡើងថា ការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្ម លែងមានឥទ្ធិពលទៀតហើយ មានតែបង្ហាញកាយវិការមនុស្សធម៌អន្តរជាតិប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន លើកឡើងបែបនេះខណៈបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ក្នុងនោះសុទ្ធតែប្រទេសមហាអំណាច បានចាប់ផ្តើមប្រកាសផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ជាបន្តបន្ទាប់ដល់កម្ពុជា ដើម្បីឆ្លើយ​តបទៅនឹងការរីករាលដាលជំងឺកូវីដ-១៩។

បើតាមលោក ជិន ម៉ាលីន បានបង្ហាញថា វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀត បានមកដល់ជាបន្តបន្ទាប់ ហើយក៏មានមួយចំនួនទៀត នឹងមកក្នុងពេលឆាប់ៗខាងមុខនេះ។ លោក មានប្រសាសន៍ថា នេះជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាច​គួរប្រកាន់យក ក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩នាពេលនេះ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្ត​តំបន់ នាពេលបច្បុន្ននេះ។

លោក ជិន ម៉ាលីន អះអាងថា នៅក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលបច្ចុប្បន្ននេះ ការប្រកួតប្រជែង​ដណ្តើម​អំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់ របស់មហាអំណាច  ដោយធ្វើការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្ម លើប្រទេសតូចតាចទន់ខ្សោយ លែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយការទូតបែបស៊ីវីល័យទៀតដែរ។ តែផ្ទុយទៅវិញ មានតែការប្រកួតប្រជែងគ្នាក្នុងការជួយទៅដល់ប្រទេសតូចតាចទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាពជាង។

គួរបញ្ជាក់ថា ដើម្បីចូលរួមចំណែកនៅក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ រដ្ឋាភិបាលចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានផ្តល់ជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ដល់កម្ពុជា ហើយក៏បានជួយសម្រួលដល់ការបញ្ជាទិញវ៉ាក់សាំងរបស់កម្ពុជាផងដែរ។ ក្រៅពីរដ្ឋាភិបាលចិន ជប៉ុនបានផ្តល់ជំនួយវ៉ាក់សាំងចំនួន១លាន់ដូស សហរដ្ឋអាមេរិកជាង១លានដូស ហើយអង់គ្លេសក៏បានប្រកាសផ្តល់វ៉ាក់សាំងដល់កម្ពុជាជាង៤១ម៉ឺនដូសផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម