ព័ត៌មានជាតិ
បាត់ដំបងនៅបន្តរកឃើញអ្នកឆ្លងកូវីដ កម្រិតខ្ពស់ ព្រមទាំងមានអ្នកស្លាប់ ៤ នាក់បន្ថែមទៀត
ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងខេត្តបាត់ដំបង នៅតែមានកំណើនខ្ពស់ដដែល មួយរយៈចុងខែកក្កដានេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ៩៩ នាក់ ដែលក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈមានចំនួន ៩១ នាក់ ពលករមកពីប្រទេសថៃមានចំនួន ៨ នាក់ ដោយឡែកសម្រាប់អ្នកជាសះស្បើយមានចំនួន ៦២ នាក់ និងមានអ្នកស្លាប់ ៤ នាក់ បន្ថែមទៀតផងដែរ។

តាមការប្រកាសព័ត៌មានដែលយើងទទួលបានគឺ រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញតួលេខរួមឲ្យដឹងថា បើគិតមកទល់នឹងថ្ងៃទី២៩ កក្កដានេះ ខេត្តបាត់ដំបងមានអ្នកផ្ទុកមេរោគកូវីដ-១៩សរុបចំនួន ៣,០៤១ នាក់ មានអ្នកជាសះស្បើយសរុបចំនួន ១,៨១៩ នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន ៣៧ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ១,១៨៥ នាក់៕






អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



