ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ពេលដើរ​ចេញ​ក្រៅ​ផ្ទះ សមត្ថកិច្ចចាប់ផ្តើមអនុវត្តផាកពិន័យហើយ!
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ពេលដើរ​ចេញ​ក្រៅ​ផ្ទះ សមត្ថកិច្ចចាប់ផ្តើមអនុវត្តផាកពិន័យហើយ!

បានផុស

នៅ

លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់តាម​រយៈ​សារ​ជាសម្លេងនៅក្នុងតេឡេក្រាម ដោយប្រាប់ឲ្យកម្លាំងសមត្ថកិច្ចតាមគោលដៅចរាចរណ៏ទាំងអស់ ណែនាំប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវធ្វើការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងទទួលរងការផាកពិន័យ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា តាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ​នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យអនុវត្តចាប់ពីថ្ងៃនេះម៉ោងនេះតទៅ ចំពោះអ្នកដើរ ជិះម៉ូតូ ឬជិះកង់ ដោយមិនមានការពាក់ម៉ាស ដូច្នេះគោលដៅចរាចរណ៍ទាំងអស់ ប្រសិនបើឃើញសូមណែនាំឱ្យពាក់​ម៉ាស់ចាប់ពីពេលនេះតទៅ បើមិនដូច្នោះទេនឹងមានក្រុមអនុវត្តច្បាប់ នឹងធ្វើការផាកពិន័យលើអ្នកទាំងនោះ។

បើតាមលោកឧត្តមសេនីយ៍ ស ថេត ការធ្វើដូច្នេះគឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បម្លែងថ្មី ឬហៅថា Delta ដូច្នេះបងប្អូនសមត្ថកិច្ចនៅតាមគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តចាប់ពីពេលនេះតទៅ “បើឃើញសូមគ្រនាប់គាត់ឱ្យអែបឈប់ ហើយណែនាំគាត់គាត់ឱ្យពាក់ម៉ាស់ នេះជាការអប់រំចាប់ពីថ្ងៃនេះ ម៉ោងនេះតទៅ  បន្ទាប់ទៅយើងដឹងធ្វើការផាកពិន័យចំពោះបុគ្គល ដែលមិនពាក់ម៉ាស់ ដូច្នេះសូមអនុវត្តពីឥឡូវនេះទៅ”។

ចំណែកនៅលើផេកហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅរាជធានីភ្នំពេញ នៅពេលធ្វើដំណើរដោយថ្មើរជើងក្តី  ជិះកង់ក្តី ជិះម៉ូតូក្តី ម៉ូតូកង់បីក្តី ត្រូវចូលរួមពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

បើតាមស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា សមត្ចកិច្ចគ្រប់គោលដៅ នឹងចាប់ផ្តើមត្រួតពិនិត្យ និងណែនាំអប់រំចាប់ពីពេលនេះតទៅ ហើយបន្ទាប់ពីធ្វើការណែនាំ នៅតែមិនអនុវត្ត នោះសមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់កំណត់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services