Connect with us

ព័ត៌មានជាតិ

ពីស្ដ្រី​មេម៉ាយ​ដាំ​ម្ទេស ប្រែក្លាយ​ជាអ្នកដេរអាវ​រយ ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ

បានផុស

នៅ

ពី​ស្ដ្រី​មេម៉ាយ​ដាំ​ម្ទេស បាន​ប្រែក្លាយ​ជា​អ្នក​ដេរ​អាវ​រយ និងដើម្បី​ជួយ​រំលែក​មើល​ចៅ​ខ្លះ​ពី​កូន ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ភូមិ​ដែល​ធ្លាប់​តែមាន​សភាព​អ៊ូអរ​សំឡេង​ក្អាកក្អាយ តែ​ពេលនេះ​បែរជា​ស្ងាត់ជ្រងំ ហើយ​បើ​យើង​ចូលទៅក្នុង​ផ្ទះមួយ​ដែល​ស្ថិតនៅ ភូមិ​ព្រែក យាយ​ហ៊ិ​ន ឃុំ ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល គេ​ឮសូរ​តែ​សំឡេង​ម៉ាស៊ីនដេរ​លាន់ឮ លាយឡំ​នឹង​សំឡេង ក្មេង​យំ​ផង​នោះ​គឺ ជា អ្នកស្រី ឈឿន វ​ណ្ណី មាន​ អាយុ៥៨ឆ្នាំ កំពុង​ដេរ​ខោ​អាវ រួម​ទាំង​លួងលោម​ចៅ​កុំ​ឲ្យ​យំ​ផង​។

អ្នកស្រី​បាន​និយាយ​ថា ​ខ្ញុំ​បាន​ផ្លាស់​មុខរបរ​នេះ​យូរ​ឆ្នាំ​ហើយ កាលពីមុន​ខ្ញុំ​ធ្លាប់​ដាំ​ផ្លែ​ម្ទេស​មែន តែ​នឿយហត់​ណាស់ ព្រោះ​យើង​ដាំ​ផង​បេះផង​ ហើយ​ទម្រាំ​តែ​ផ្លែ ក្រៀម​ច្រក​បាវ​ទៀត គឺថា​ពិបាក​ណាស់​ ហើយ​ទម្រាំតែមានគេមក​ទិញ​ជួនកាល​គេ​បញ្ចុះតម្លៃ​ថែមទៀត​ផង​។ តែ​ពេលនេះ អ្នកស្រី ឈឺ​ន វ​ណ្ណី​ បាន​ផ្លាស់​មុខរបរ​មួយ​ថ្មី​ទៀត គឺ​ដេរ​អាវ​រយ​។ ដោយ​សារ​ពេលនេះ​កូ​វីដ​១៩ កំពុង​យាយី​ផង​ទើប​អ្នកស្រី​បាន​ផ្លាស់​មុខរបរ​មក ដេរ​អាវ​រយវិញ​។ ​អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកស្រី​ដេរ​តែ​អាវ​ទេ ​គឺ​ដេរ​នៅផ្ទះ ​ព្រោះ​បាន​មើល​ចៅ​ផង ដែល​ចៅ​ទាំងអស់​មាន​ដល់៨នាក់​ឯណោះ​ ហើយ​ម្ដាយ​ឪពុក​ពួក​គេ​បាន​ទៅធ្វើ​ការ​នៅ​ភ្នំពេញ​អស់ហើយ​។​ អ្នកស្រី​បញ្ជាក់​ថា ​ខ្ញុំយក​អាវ​មក​ដេរ​១០០០អាវ​ឯណោះ តែ​សម្រាប់​១​ថ្ងៃ​ដេរ​បានតែ ១០០​អាវ​ទេ គឺ​អាវ​១​គេ​ឱ្យ​តម្លៃ១០០០រៀល​ដែរ​។​​

អ្នកស្រី​រំឭក​ឡើងវិញ​ថា កាលពីមុន​ខ្ញុំ​យក​ខោអាវ​ពី​ភ្នំពេញ​មក​ដេរ​ទេ តែ​ដោយ​សារ​កូ​វីដ នៅ​ជា​យាយ​យី​នៅឡើយ​។ ដូច្នេះ​ខ្ញុំ​យក​អាវ​មក​ដេរ​នៅ​ឃុំ​រកា​កោង​។ ដោយឡែក​អ្នកស្រី នួន សារី​ម ជា​អ្នកជិតខាង​បាន​បញ្ជាក់​ថា ខ្ញុំ​វិញ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​នៅ​មើល​កូន​ ដែល​កំពុង​មាន​ជំងឺ​សរសៃ​ប្រាសាទ​។​ សព្វថ្ងៃ​មានតែ​ប្ដី​ប៉ុណ្ណោះ រត់​ម៉ូតូឌុប​ចិញ្ចឹម​គ្រួសារ តែ​ខ្ញុំ​សុំ​សរសើរ អ្នក វ​ណ្ណី ជា​ស្ត្រី​មេម៉ាយមែន តែអាច​ធ្វើការ​រក​ស៊ី​ដើម្បី​គ្រួសារ​បាន៕

អត្ថបទ៖ រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៦ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម