អ្នកជំងឺកូវីដព្យាបាលតាមផ្ទះ ​មានស្លាកសញ្ញាបិទសំគាល់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកជំងឺកូវីដព្យាបាលតាមផ្ទះ ​មានស្លាកសញ្ញាបិទសំគាល់

បានផុស

នៅ

អាជ្ញាធរតាមបណ្តាសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែកក្កដានេះបានចុះបំពាក់ស្លាកទីតាំងលំនៅដ្ឋានណាដែលមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅតាមផ្ទះដើម្បីងាយស្រួលដល់គ្រូពេទ្យក៏ដូចជាក្រុមការងារបានដឹងពីគោលដៅច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៣០ ខែកក្កដានេះថា អាជ្ញាធរសង្កាត់បានទទួលការណែនាំពីសាលាខណ្ឌច្បារអំពៅ ឱ្យយកស្លាកសញ្ញា សំគាល់ទីតាំងអ្នកជំងឺកូវីដ១៩ ដែលកំពុងសុំសម្រាកព្យាបាលនៅតាមផ្ទះក្នុងបំណងងាយស្រួលឱ្យក្រុមគ្រូពេទ្យក៏ដូចជាសប្បុរសជនបានដឹងនិងជួយទៅដល់អ្នកជំងឺ។

ម្យ៉ាងទៀតការបិទស្លាកសញ្ញាសំគាល់នេះ បានដឹងដល់អ្នកចង់ទៅទំនាក់ទំនងការងារផ្សេងៗជាមួយម្ចាស់ផ្ទះ និងបានដឹងពីព័ត៌មានថាម្ចាស់ទីតាំងកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះនឹងបានដឹងហើយកុំទៅទំនាក់ទំនងការងារដែលស្និតបំផុត។

លោក ជូ ចាន់នី បញ្ជាក់ដែរថា ការអនុញ្ញាតឱ្យអ្នកជំងឺជាលក្ខណៈគ្រួសារព្យាបាលជំងឺកូវីដ១៩នៅតាមលំ​នៅដ្ឋានបែបនេះគឺបងប្អូនប្រជាពលរដ្ឋលោកគាំទ្រខ្លាំងណាស់ ព្រោះពួកគេចង់រស់នៅ និងរក្សារថែទាំគ្នារហូតដល់ឆាប់ជាសះស្បើយថែមទៀតផង៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៤ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services