ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា ចាប់ផ្តើមរៀបចំឲ្យមាន ជំនួបធុរកិច្ចជាមួយក្រុមហ៊ុនរុស្ស៊ី លើកដំបូង
ក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំ «ជំនួបធុរកិច្ចលើកដំបូង តាមប្រព័ន្ធអនឡាញ ជាមួយក្រុមហ៊ុនរុស្ស៊ី» ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។
កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធីបតីភាពលោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជននៃប្រទេសទាំងពីរ សរុបប្រមាណ២៥០នាក់។

ព្រឹត្តិការណ៍ ដ៏សំខាន់នេះ ផ្តោតលើប្រធានបទសំខាន់ចំនួន៣ រួមមាន៖ បច្ចេកវិទ្យា ឧស្សាហកម្ម និងថាមពល ដែលនឹងជួយត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុនរុស្ស៊ី ក្នុងការស្វែងយល់ ពីឱកាសទីផ្សារនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
អង្គប្រជុំ បានប្រព្រឹត្តិទៅយ៉ាងរលូន ប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចូលរួមពិភាក្សា យ៉ាងផុសផុល និងយ៉ាងសកម្មពីសំណាក់វាគ្មិន នៃប្រទេសទាំងពីរ ទាំងវិស័យរដ្ឋ និងឯកជន និងថែមទាំងបានបង្ហាញ ពីចំណាប់អារម្មណ៍ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគរួមគ្នា លើវិស័យសំខាន់ៗទាំង៣ខាងលើ។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ច រវាងធុរជន និងពាណិជ្ជករកម្ពុជា ជាមួយនិងបណ្តាក្រុមហ៊ុនឯកជន នៃប្រទេសរុស្ស៊ីនាពេលនេះ គឺជាការចាប់ផ្តើមមួយ ក្នុងការចូលរួមជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសមកប្រទេសកម្ពុជា ដែលជាការងារអាទិភាពមួយ នៃយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ព្រឹត្តិការណ៍នេះ នឹងនាំទៅដល់ការបើកផ្លូវ ដើម្បីរៀបចំជំនួបធុរកិច្ច ជាមួយប្រទេសជាដៃគូផ្សេងទៀត នាពេលអនាគត៕(ដោយ)៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី