Connect with us

ព័ត៌មានជាតិ

កង្វះទូកុងតឺន័រ​និងតម្លៃដឹកជញ្ជូនកើនឡើងធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះជាង២៧%

បានផុស

នៅ

​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា កង្វះ​ទូកុង​តឺន័​រ​សម្រាប់​ផ្ទុក​និង​តម្លៃ​ដឹកជញ្ជូន​កើន​ឡើង​ធ្វើឱ្យ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១​នេះ​បាន​ចំនួន​៣០៩ ៨៦៥​តោន មាន​ការ​ថយចុះ​ចំនួន១១៦២០៨​តោន​ ស្មើនឹង​២៧,២៧%​ បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ៤២៦ ០៧៣​តោន​ឯណោះ​។​ការនាំចេញ​អង្ករ​ចំនួន​៣០៩ ៨៦៥​តោន នេះ​មានតម្លៃ​ចំនួន២៦១ ៨៣៥ ៩២៥​ដុល្លារ​អាមេរិក​។​

បើទោះបីជា​ការនាំចេញ​អង្ករ​ធ្លាក់ចុះ​ ប៉ុន្តែ​ការនាំចេញ​ស្រូវ​ទៅ​ក្រៅប្រទេស​មានការ​កើនឡើង​គួរឱ្យកត់​សម្គាល់​ផងដែរ​ ដោយ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១​នេះការនាំចេញ​ស្រូវ​មាន​ចំនួន ២ ០០៨ ២៤១​តោន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទៅកាន់​ប្រទេស​វៀតណាម​ក្នុងនោះ​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ១ ២៩០៥០២,៥២​តោន​មាន​ការ​កើនឡើង​ចំនួន ៩០០ ៧៦៦​តោន (៨១,៣៤%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ១ ១០៧ ៤៧៥​តោន​ដោយមាន​តម្លៃ​ន​ចំនួន ៣២៩ ៣៥១ ៥២៤​ដុល្លារ​អាមេរិក​។​

ក្រសួងកសិកម្ម​បា​នប​ន្ត​ថា បរិមាណ​អង្ករ​នាំចេញ​មាន​ចំនួន ៣០៩ ៨៦៥​តោន​ក្នុងនោះ​មាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ២១៤ ៩៦៨​តោន ស្មើនឹង ៦៩,៣៧% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ៨៨ ៧០២​តោន ស្មើនឹង ២៨,៦៣%និង​អង្ករ​ចំហុយ​មាន​ចំនួន ៦ ១៩៥​តោន ស្មើនឹង ២%​។​

ក្រសួង​បាន​បន្ថែមថា អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន២១​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៧៧ ៧៨៦​តោន (​ថយចុះ​ចំនួន ៦៦៤៦១​តោន ស្មើនឹង -៤៦,០៧%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៥៣៩២១​តោន (​ថយចុះ​ចំនួន ១ ៤០៦​តោន ស្មើនឹង -០,៩១%) ទិសដៅ​អាស៊ាន​ចំនួន៥​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ២៩ ៤៥៣​តោន​(​ថយចុះ​ចំនួន ២៧ ៦១១​តោនស្មើនឹង-៤៨,៣៩%) និង​ទិសដៅ​ដទៃទៀត​ចំនួន​២២​ប្រទេស មាន​បរិមាណ​សរុប៤៨ ៧០៥​តោន (​ថយចុះ​ចំនួន ២០ ៧៣០​តោន ស្មើនឹង -២៩,៨៦%)ចំណែក​ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៥៨​ក្រុមហ៊ុនហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូតដល់២២៤ ៩៥២​តោន (៧២,៦០%) និង​ក្រុមហ៊ុន ៤៨​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ ៨៤៩១៣​តោន (២៧,៤០%)៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ព័ត៌មានជាតិ៥៥ នាទី មុន

រដ្ឋបាលខេត្ដសៀមរាប នឹងស្នើទៅរដ្ឋាភិបាលបន្តឧបត្ថម្ភប្រាក់ដល់ពលរដ្ឋរស់នៅក្រុងរុនតាឯក

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារធំមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទីតាំងស្នូលបង្កប់​វប្បធម៌ចម្រុះ​សម័យ​អាណានិគម​បារាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប.ស.ស កុមារ(អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) ទទួលបានអត្ថប្រយោជន៍​ព្យាបាលឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ប្រឡូកសិស្បៈជាង១០ឆ្នាំ ខេម ថាដើរមកដល់ចំណុចនេះ មិនដោយសារការគាំទ្របែបសុីជោរទេ

Sokha Hotels

ព័ត៌មានពេញនិយម