ព័ត៌មានជាតិ
បុរសជនជាតិថៃម្នាក់ធ្លាក់ពីលេីអគារកំពស់១៤ជាន់ស្លាប់មិនដឹងមូលហេតុ
សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងស្រាវជ្រាវករណីបុរសជនជាតិថៃម្នាក់ធ្លាក់ពីលើអគារកាស៊ីណូ និងសណ្ឋាគារ សេនផាលេស កំពស់១៤ជាន់មកទើលើអគារកំពុងសាងសង់ថ្មីជាន់ទី១ ស្លាប់ភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ៩ យប់ថ្ងៃទី ៣០ ខែកក្កដា ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា បុរសជនរងគ្រោះជាតិថៃឈ្មោះ វ៉ារីស ផានថាណាត ស៊ីរីដេឆៃ កើតនៅឆ្នាំ ១៩៨២ មានទីលំនៅ ឃុំតាកៀនធៀ ស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ កាន់កាតក្រុមហ៊ុនកាស៊ីណូសេន ផាលេស។
ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗ និងពិនិត្យចំនុចកើតហេតុអគារកាស៊ីណូសេនផាលេស ជាន់ទី១៤ ឃើញមានបន្សល់ទុកនូវស្បែកជើងផ្ទាត់ពណ៌ក្រហម១គូរ កាបូបក្រវ៉ាត់ចង្កេះពណ៌ប្រផេះមួយក្នុងនោះមាន ៖ ១-អត្តសញ្ញាណប័ណ្ណ១សន្លឹក, ២-កាតចេញចូលកាស៊ីណូ១សន្លឹក, ៣-សៀវភៅធនាគារ២ក្បាល, ៤-កាតធនាគារ២សន្លឹក, ៥-ដបទឹកថ្នាំវែបតូច១ដប, ៦-ដុំសាកថ្មទូរស័ព្ទ១, ដែកកេះ ទឹកអប់១ដប, ម្សៅលាប១កំប៉ុង,អង្កាំជ័រខ្សែដៃ២ខ្សែ។

បន្ទាប់មកសមត្ថកិច្ចបានបន្តនៅលើអគារជាន់ទី១ កំពុងសាងសង់ គ្មានបន្ទប់ កន្លែងជនរងគ្រោះធ្លាប់មកជាន់ទី១ ដែលកំពុងសាងសង់នោះ ឃើញមានទូរស័ព្ទ១គ្រឿង។
ក្រោយពីបានពិនិត្យនៅកន្លែងកើតហេតុរួច សមត្ថកិច្ចបានយកសំណាកសាកសពធ្វើតេស្តអវិជ្ជមានកូវីដ១៩ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាអវិជ្ជមាន។
បច្ចប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវថា តើជាករណី លោតសម្លាប់ខ្លួន ឬពាក់ព័ន្ធទៅនឹងករណីឃាតកម្ម៕ អត្ថបទៈ វ៉ាន់ ណាង
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


