ព័ត៌មានជាតិ
ភ្នំពេញមានអ្នកឆ្លងវីរុសដែលតាកើន ៥ ករណីហើយ សូមបងប្អូនប្រុងប្រយ័ត្ន
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១ សីហា កម្ពុជារកឃើញមេរោគបំប្លែងថ្មីដែលតាសរុប ២២៣ករណីទូទាំងប្រទេស ក្នុងនោះភ្នំពេញមាន ៥ករណី។
ក្រសួងសុខាភិបាលបានព្រមានថា មេរោគដែលតាដែលមានប្រភពមកពីឥណ្ឌា ពេលនេះបានឆ្លងរាលដាលចូលសហគមន៍ហើយ។ ការព្រួយបារម្ភមេរោគនេះ មានលទ្ធភាពចម្លងរហ័សអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ បង្កើនការស្លាប់និងអ្នកសម្រាកចូលមន្ទីរពេទ្យ។

ប្រមុខរដ្ឋាភិបាលក៏បានក្រើនរំលឹកដល់ពលរដ្ឋ កុំអាងវ៉ាក់សាំងតែមួយមុខ ទោះចាក់ហើយក៏ដោយ ៣ការពារ និង ៣កុំ ត្រូវតែអនុវត្ត។
មន្រ្តីក្រសួងសុខាភិបាលក៏បញ្ជាក់ដែរថា កម្ពុជាកំពុងឈានទៅបន្ទាត់ក្រហមនៃការវាយលុកនៃមេរោគស៊ីសួតកូវីដ១៩។
រដ្ឋាភិបាលបានប្រកាសបិទខ្ទប់ខេត្តជាប់ព្រំដែនថៃទាំងអស់មានដូចជាខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយសារប្រទេសថៃកំពុងរាតត្បាតនៃការវាយលុកមេរោគកូវីដប្រភេទថ្មីដែលតា។
ការប្រកាសបិទខ្ទប់ខេត្តមានភូមិសាស្រ្តជាប់ថៃ ដោយសារមានការបារម្ភពីការហូរចូលពលករនិងអ្នកដំណើរមកពីថៃ រាប់រយនាក់ត្រូវបានរកឃើញមានឆ្លងកូវីដបំប្លែងថ្មីដែលតា។ រដ្ឋាភិបាលបានផ្តល់សិទ្ធិដល់អាជ្ញាធរខេត្តបិទខ្ទប់ អាចបែងចែក “តំបន់ក្រហម” “តំបន់លឿងទុំ” ឬ *តំបន់លឿង” អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ នៅក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


