Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​ ចុះ​បិទ​ផ្សារ​ចំការ​គរ ជា​បណ្តោះអាសន្ន​ ក្រោយមាន​អ្នក​វិជ្ជមាន​កូ​វីដ

បានផុស

នៅ

​គណៈបញ្ជាការ​ឯកភាព​ក្រុង​សិរីសោភ័ណ​លោក ហ៊ឹ​ល រ៉ា​យ៉ា ប្រធាន​គណបញ្ជាការ​ឯកភាព​ក្រុង​សិរីសោភ័ណ​រួម​និង​កងកម្លាំង​ចម្រុះ​ចុះទៅ​បិទ​ខ្ទប់​ផ្សារ​ចំការ​គរ​(​ផ្សារ​ថ្មី​) ជា​បណ្ដោះអាសន្ន​ក្រោម​ការ ដឹកនាំ​ដោយផ្ទាល់​ពី​សំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្រោយពី​មាន​ករណី​វិជ្ជមាន​កូ​វីដ១៩ លើអាជីវករ​ និង​ប្រមូល​អ្នកពាក់ព័ន្ធ នៅក្នុង​ផ្សារ​យក​ធ្វើ​តេស្ត​រហ័ស នៅ​ព្រឹក​ថ្ងៃទី​២ ខែ​សីហា ​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​លទ្ធផល​បឋម​គិត​ត្រឹម​ម៉ោង​១១ និង​០០​នាទី​ក្រុមការងារ​ពេទ្យ​បាន រក​ឃើញ​២​ករណី ហើយ​ក្រុមគ្រូពេទ្យ​កំពុង​បន្ត​យក​សំណាក​។ ការ​បិទ​ផ្សារ​និង​យក​សំណាក​លើ​អាជីវករ​រក​ឃើញ​វិជ្ជមាន​ចំនួន​ពីរ​នាក់ ​បន្ទាប់ពី​ក្រុង​សិរីសោភ័ណ​ កាលពី​ថ្ងៃអាទិត្យ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ​នៅ​ភូមិ១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ នៅ​រោងចក្រ (​ទឹកកក សេះ​ហោះ​) បាន​រក​ឃើញ​អ្នក​វិជ្ជមានកូ​វីដ​១៩ ចំនួន១០​នាក់ ក្នុង​ចំណោម​មនុស្ស​៩០​នាក់ ​ហើយ​ចំណែក​ ៨០​នាក់ ដែល​អវិជ្ជមាន​ កំពុង​តែ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤​ថ្ងៃ នៅ​ក្នុង​រោងចក្រ ទឹកកក សេះ​ហោះ ដែល​មាន​ទីតាំង ផ្លូវជាតិ​លេខ​៦(​ទល់មុខ​ហាង​ប៊ូ​សោ​ភ័​ណ្ឌ​)​ក្រុង​សិរីសោភ័​ខេត្តបន្ទាយមានជ័យ ដើម្បី​នឹង​យក​សំណាក​ជា​លើក​ទី​២​បន្តទៀត​៕

អត្ថបទ៖ អ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម