ព័ត៌មានជាតិ
កូនប្រុសលោក កែ គឹមយ៉ាន ត្រូវបានតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ
លោក កែ សួនសុភាព ដែលជាកូនប្រុសរបស់លោក កែ គឹមយ៉ាន ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ ខណៈអភិបាលរងម្នាក់ត្រូវផ្ទេរចេញ។ នេះបើយោងតាមអនុក្រឹត្យរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

មាត្រា១ នៃអនុក្រឹត្យនេះ បានសម្រេចផ្ទេរភារកិច្ចលោក គឹង វណ្ណៈ ពីអភិបាលរងខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការ ងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ មាត្រា២ នៃអនុក្រឹត្យដដែល បានសម្រេចតែងតាំងលោក កែ សួនសុភាព ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
មុនទទួលបានការតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ លោក កែ សួនសុភាព គឺជាមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។ ប៉ុន្តែ នៅមុនមួយថ្ងៃនៃការតែងតាំងនេះ លោក កែ សួនសុភាព ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរក្របខណ្ឌពីមន្ត្រីនគរបាលជាតិកម្ពុជា មកក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣។

បច្ចុប្បន្ន លោក កែ សួនសុភាព ក៏កំពុងកាន់តួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


