Connect with us

ព័ត៌មានជាតិ

ខេត្តកែប​ណែនាំ​ឲ្យ​តេស្ត​កូវីដលើ​អាជីវករ​លក់​ដូរ​ទូទាំងខេត្ត​ បើ​គេច​វេះ​ត្រូវ​ពិន័យ

បានផុស

នៅ

រដ្ឋបាលខេត្តកែប បានប្រកាស​ជូន​ដំណឹង​ដល់​អាជីវករ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារនៅទូទាំងខេត្តកែប ត្រូវទៅធ្វើតេស្តរហ័សរកមេរោគ កូវីដ-១៩ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា អាជីវករ និង​បងប្អូនប្រជាពលរដ្ឋ​ដែលកំពុងប្រកបមុខរបរ និង​រស់នៅជុំវិញផ្សារ មាន​ផ្សារ​ក្តាម ផ្សារសេះស ផ្សារដំណាក់ចង្អើរ ផ្សារកែប ផ្សារពងទឹក ផ្សារចំការបី ឆ្នេរ​លេងទឹក និងឆ្នេរជ្រោយដួង ត្រូវទៅធ្វើតេស្តរហ័សរកមេរោគ កូវីដ-១៩ ដែលបានរៀបចំនៅតាមផ្សារនីមួយៗ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅ វេលាម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ៤:០០នាទីរសៀល តាមកាលបរិច្ឆេទ៖

១. ផ្សារក្តាម: ធ្វើតេស្តនៅថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
២. ផ្សារសេះសៈ ធ្វើតេស្តនៅថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១១
៣. ផ្សារដំណាក់ចង្អើរ: ធ្វើតេស្តនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១
៤. ផ្សាយពងទឹកៈ ធ្វើតេស្តនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
៥. ផ្សារចំការបី: ធ្វើតេស្តនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
៦. ផ្សារកែបៈ ធ្វើតេស្តនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១
៧. ឆ្នេរលេងទឹក និងឆ្នេរជ្រោយដូង: ធ្វើតេស្តនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

អាជ្ញាធរ​ខេត្ត​កែប​បាន​បញ្ជាក់​ថា ករណើរកឃើញអាជីវករ ដែលកំពុងប្រកបមុខរបរ និងប្រជាពលរដ្ឋ រស់នៅជុំវិញផ្សារនីមួយៗមានចេតនាមិនសហការគេចវេះមិនចូលរួមក្នុងការធ្វើតេស្តរហ័សរកមេរោគ ភូរីដ-១៩ និងមិនរក្សាគម្លាតសុវត្ថិភាពបានត្រឹមត្រូវ នឹងត្រូវផាកពិន័យអន្តរការណ៍ ស្របតាមវិធានសុខាភិបាល និងលិខិតបទដ្ឋានជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម