ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ៖ «ផ្សារក្រមួនព្រះដាក់» កំពុងដើរតួនាទីសំខាន់ ដើម្បីបម្រើពលរដ្ឋ តាមបែបគន្លងថ្មី
លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា «ផ្សារក្រមួនព្រះដាក់» កំពុងតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើឲ្យប្រជាពលរដ្ឋ នៅក្នុងសហគមន៍តាមបែបគន្លងថ្មី ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមិនបង្កឲ្យមាន ការចំណាយថវិការៀបចំអ្វីទាំងអស់ ស្របពេលដែលយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី២កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន នៅតាមមូលដ្ឋាននានា ក្នុងស្រុកបន្ទាយស្រី។
លោក ឃឹម ហ្វីណង់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា សំរាម អនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សុទ្ធតែត្រូវបានធានា នៅក្នុងផ្សារប្រភេទថ្មីនេះ ដោយសហគមន៍ខ្លួនឯង បើទោះជា មិនអាចធ្វើទៅតាមទម្លាប់ចាស់ ដែលខ្លួនមាន តែអ្នកលក់ដូរនៅតែអាច រកប្រាក់ចំណូលប្រចាំថ្ងៃបាន ប្រជាពលរដ្ឋទូទៅ ក៏នៅតែអាចទៅរកទិញ របស់របរត្រូវការចាំបាច់ របស់ខ្លួនបានដដែល ហើយសហគមន៍ ក៏ត្រូវបានការពារសុវត្ថិភាព ពីមេរោគកូវីដ-១៩ទៀត។

អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា «នៅក្នុងកាលៈទេសៈ ដែលការរីករាលដាល នៃមេរោគកូវីដ កំពុងតែបន្តគំរាមកំហែង ដល់ជីវភាពរស់នៅប្រចាំថ្ងៃរ បស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុក ការរៀនរស់នៅតាមបែបគន្លងថ្មី និងការប្រយត្ន័ប្រយែងខ្ពស់ ទៅលើបញ្ហាសុវត្ថិភាព នឹងក្លាយទៅជារឿង ដែលយើងត្រូវធ្វើ ជាប្រចាំនិងជាទម្លាប់ហើយ មិនមែនគ្រាន់តែធ្វើម្តងម្កាល ឬធ្វើតែពេល ដែលគេនាំគ្នាផ្អើលមួយភ្លែតៗនោះទេ។ សូមបន្តអនុវត្តវិធានការសុវត្ថិភាព ៣ការពារ-៣កុំ និងចាក់វ៉ាក់សាំង ឲ្យបាន២ដូសគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ទាំងអស់គ្នា»។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ទៅនេះ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានដាក់ឲ្យដំណើរការ «ផ្សារក្រមួន» ក្នុងភូមិព្រះដាក់ជាបណ្តោះអាសន្ន តែមានសុវត្ថិភាព សាមញ្ញតែមានរបៀបរៀបរយ ហើយផ្សារក្រមួននេះ នឹងអាចជួយដោះស្រាយបញ្ហាប្រឈម នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលជាអាជីវករ និងប្រជាពលរដ្ឋទូទៅ នៅក្នុងឃុំព្រះដាក់ បានមួយគ្រាដែរ ខណៈដែលទីតាំងផ្សារចាស់ ត្រូវបិទរយៈពេល១ខែ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩៕ (ដោយ)៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


