Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម៖ កម្ពុជាជួបស្ថានភាព “ខ្វះ តែសល់”

បានផុស

នៅ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តដែលរដ្ឋចាប់ផ្ដើមបំពេញការងារជាមួយនឹងភាពខ្វះខាតធនធានមនុស្ស ទើបបណ្ដាលឱ្យជួបស្ថានភាព “ខ្វះ តែសល់” ពោលគឺ ខ្វះអ្នកមានសមត្ថភាពធ្វើការ តែសល់អ្នកមិនមានសមត្ថភាពធ្វើការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ក្នុងពិធី ប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តទាំង២៤​ខេត្ត ដើម្បីបែងចែក ជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក។

សម្តេចក្រឡាហោម ស ខេង បានទទួលស្គាល់ថា នៅភ្នំពេញនគរបាលប៉ុស្តិ៍មានការខ្វះខាតក្នុងការទទួលខុសត្រូវបំពេញការងារច្រើនដែលទាមទារឱ្យមានការគិតគូឡើងវិញ។

សម្តេចក្រឡាហោម បន្តថា កន្លងមកសម្តេចក៏បានណែនាំឱ្យមានការគិតគូរអំពីអង្គភាពនីមួយៗនៅថ្នាក់ក្រសួង តើមានតម្រូវការមន្រ្តីនគរបាលប៉ុន្មាននាក់ឱ្យពិតប្រាកដដើម្បីដាក់មន្រ្តីឱ្យសមល្មម ហើយរំលែកក្របខណ្ឌនេះទៅឱ្យប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងអធិការដ្ឋាននគរបាលវិញ។ សម្ដេចបានចាត់ទុកថា នេះជាវិធានការកាត់បន្ថយការស្នើសុំក្របខណ្ឌបន្ថែមសម្រាប់កងកម្លាំងនគរបាលជាតិពីរាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា បញ្ហាដែលកំពុងដោះស្រាយនេះមិនមែនកើតឡើងដោយសារកំហុសនរណាម្នាក់នោះទេ ពីព្រោះកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តដែលរដ្ឋ ចាប់ផ្ដើមបំពេញការងារជាមួយនឹងភាពខ្វះខាតធនធានមនុស្ស ទើបបណ្ដាលឱ្យជួបស្ថានភាព “ខ្វះ តែសល់” ពោលគឺខ្វះអ្នកមានសមត្ថភាពធ្វើការ តែសល់អ្នកមិនមានសមត្ថភាពធ្វើការ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១០ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៣ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៤ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម