ឧកញ៉ា ទៀ វិចិត្រ បញ្ចេញអូប័រល្បឿនលឿន ទាំងកណ្ដាលអធ្រាត្រ ទៅក្រុងកោះរ៉ុង ជួយ សង្រ្គោះជនរងគ្រោះ៣នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ចេញអូប័រល្បឿនលឿន ទាំងកណ្ដាលអធ្រាត្រ ទៅក្រុងកោះរ៉ុង ជួយ សង្រ្គោះជនរងគ្រោះ៣នាក់

បានផុស

នៅ

(ព្រះសីហនុ)៖ ក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVC នៅវេលាម៉ោង២ និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៨ ខែ សីហា ឆ្នាំ២០២១ បានប្រើប្រាស់អូប័រពេទ្យល្បឿនលឿន ដឹកជនរងគ្រោះរលាកភ្លើង ចំនួន ៣នាក់ ពីក្រុងកោះរ៉ុង មក​កាន់​មន្ទី​រ​ពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាន ឲ្យដឹងថា ជនរង​គ្រោះ​រលាក​ភ្លើង ពេញខ្លួនប្រាណធ្ងន់ធ្ងរ ដោយសារអគ្គីភ័យខាងលើ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្ត​ព្រះសី​ហនុ ដោយក្នុងនោះ មានកូនក្មេងម្នាក់ផងដែរ។

ជនរងគ្រោះ ត្រូវបានដឹកញ្ជូនពីក្រុងកោះរ៉ុង មកកាន់ដីគោកក្រុងព្រះសីហនុ និងបានដឹកបន្ត​ តាមរថយន្តសង្គ្រោះ​ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាផ្ទាល់ ដែលត្រៀមរង់ចាំជាស្រេចនៅកំពង់ផែ ដើម្បីទទួល យកជនរងគ្រោះពីអូប័រពេទ្យ បន្ដដឹកយក ទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ។ បច្ចុប្បន្នស្ថានភាព ជនរងគ្រោះទាំង៣នាក់ បានធូរស្រាលបន្តិចហើយ ក្រោមការយកចិត្តទុកដាក់ ពីណាក់ក្រុមគ្រូពេទ្យមន្ទីរបង្អែក ខេត្តព្រះសីហនុ។

សូមជម្រាបដែរថា ប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុង ដែលជួបគ្រោះថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរដែលត្រូវ ការ ជួយ សង្រ្គោះបន្ទាន់ សុទ្ធសឹងត្រូវបានក្រុមការងារ សង្គ្រោះGTVC លោកឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់អូប័រពេទ្យល្បឿនលឿន ដឹកជញ្ជូន​មក​កាន់​មន្ទីរពេទ្យ ជួយសង្រ្គោះទាន់ពេលវេលា ដោយមិនគិតថ្លៃ និងអ្នកជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបានលោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា សម្រាប់ទុកប្រើប្រាស់ក្នុងពេលសម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាលបន្ថែមទៀត៕ (ដោយ)៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៥៥ នាទី មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ១ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​នឹងធ្វើ​ការ​បិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ដល់​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services