ព័ត៌មានជាតិ
ថ្ងៃនេះខេត្តប៉ៃលិន បន្តរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣១នាក់ សុទ្ធតែជាពលករដែរធ្វើចត្តាឡឺស័ក ក្នុងមណ្ឌលចត្តាឡីស័កខេត្ត
ប៉ៃលិន ៖ រដ្ឋបាល ខេត្តប៉ៃលិន បានប្រកាសបន្តរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៣១នាក់ និងជាសះស្បើយមានចំនួន ២នាក់ ផងដែរ។ នេះបើយោង តាម សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាល ខេត្តប៉ៃលិន ចេញនៅ ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តប៉ៃលិន បានឲ្យដឹងថា អ្នកវិជ្ជមាន កូវីដ-១៩ ទាំង៣១នាក់ សុទ្ធជាពលករខ្មែរមកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡឺស័ក នៅក្នុងមណ្ឌលខេត្តប៉ៃលិនតែម្តង។

ជាមួយគ្នានេះ រដ្ឋបាល ខេត្តប៉ៃលិន ក៏ អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យ ទាក់ទង ដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំង ៣១នាក់ សូមចូលរួមពិនិត្យសុខភាពជាប្រចាំ ប្រសិនជាសង្ស័យ ត្រូវមកពិនិត្យសំណាក ជាបន្ទាន់នៅ មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺ កូវីដ-១៩ និង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ វិធានការ “៣ការពារ និង៣កុំ”ផងដែរ៕
ដោយ ៖ សេង សុវណ្ណារិទ្ធ






-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


