ព័ត៌មានជាតិ
អភិបាលប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង Astra Zeneca (ដូសទី៣) ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជួរមុខទូទាំងខេត្ត
(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) ជូនមន្ត្រីរាជការជួរមុខទូទាំងខេត្ត ដើម្បីប្រឆាំងនឹងការវាយប្រហារពីវីរុសកូវីដ~១៩ បំលែងថ្មី ប្រភេទដែលតា(Delta) នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។



លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រសាសន៍លើកឡើងថា៖ វ៉ាក់សាំង ដែលចាក់ជូនបងប្អូនមន្ត្រីរាជការជួរមុខដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូនដ៍ពិសិទ្ធ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើងឲ្យបានគ្រប់ៗគ្នា ។ លោកស្រីអភិបាលខេត្ត មានប្រសាសន៍បន្តថា៖ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមមន្ត្រីរាជការទូទាំងខេត្តប៉ៃលិន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែរួមសុខ រួមទុក្ខ ជាមួយមន្ត្រីរាជការក្រោមឪវាទ ដែលបំពេញភារកិច្ចនៅជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ សូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិ កាន់តែមានការរីកចម្រើន ។




សូមបញ្ជាក់ថា៖ វ៉ាក់សាំងAstraZeneca (ដូសទី៣)ឬដូសជំរុញ សម្រាប់ចាក់ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជួរមុខទូទាំងខេត្តប៉ៃលិន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានចំនួន២៩០០ដូស ផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


