Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ចុះ​ល្បាត​គ្រប់​ច្រកល្ហក​មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​និង​ដើរ​ក្នុង​បំរាម​គោចរ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ចាប់តាំងពី​មាន​បំរាម​គោចរ​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​មកដល់​ថ្ងៃទី​១០​ខែសីហា​នេះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​បន្ត​ចុះ​ល្បាត​តាម​គ្រប់​ច្រកល្ហក​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​ចេញពីផ្ទះ​សម្បែង​ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​បទ​បញ្ជា​របស់​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​គឺ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចាក​ចេញពី​លំនៅឋាន​ចាប់ពី​វេលា​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ​រហូតដល់​មានការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​ឲ្យ​បញ្ចប់​បំរាម​គោចរ​នោះ​។

​តាម​ប្រភពពី​លោក គុយ គឹម​ហ៊ាង ប្រធាន​ការិយាល័យ​សាធារណការ​សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា ផ្លូវថ្នល់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ ត្រូវ​បាន​បិទ​ចរាចរណ៍​ទាំងស្រុង​លើកលែងតែ​រថយន្ត​សង្គ្រោះ រថយន្ត​ដឹកជញ្ជូន​កម្លាំង​សមត្ថកិច្ច​ហើយ​និង​អ្នកដំណើរ​ដែល​មាន​លិខិត​បញ្ជា​បេសកកម្ម​ត្រឹមត្រូវ​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​ឬ​សាមីក្រសួង​។

លោក​ប្រធានការិយាល័យ​បាន​បញ្ជាក់ថា ជា​រៀងរាល់​យប់ លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ដោយ​ផ្ទាល់​និង​បែង​ចែកជា​ក្រុមៗ​។ ​ក្នុង​នោះ​មាន​កម្លាំង​អនុវត្តន៍​បំរាម​គោចរ​និង​ក្រុម​ចុះ​ល្បាត​តាម​បណ្តា​សង្កាត់​ទាំង​៨​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។ ​ហើយ​ក្នុង​រយៈពេល​បិទ​បំរាម​គោចរ​ប្រមាណ​ជា​១០​ថ្ងៃនេះ​គឺ​ឃើញថា​ បងប្អូន​ប្រជាពលរដ្ឋ​លោក​ចូលរួម​អនុវត្តន៍​តាម​បំរាម​គោចរ​បានល្អ​ប្រសើរ​។ ព្រោះ​ប្រជាពលរដ្ឋ​លោក​មានការ​យល់ដឹង​ពី​ច្បាប់ទម្លាប់​។​ម្យ៉ាងទៀត​បងប្អូន​ប្រជាពលរដ្ឋ​លោក​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ផង​ដែរ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម